ប៉ុន្មាន​សន្លឹក​ពីពហុ​កីឡដ្ឋាន​ស្តង់ដារ​អន្តរជាតិ​លើទឹក​ដីខ្មែរ​ពិត​ជា​ស្អាត​ណាស់

ពហុកីឡដ្ឋាន​ជាតិ​មរតក​តេជោ​ត្រូវ​បាន​កសាង​ជិត​រួច​រាល់​ជា​ស្ថាពរហើយ​ពោល​គឺ​ប្រមាណ​៩៨​%​ហើយ​ដែល​នៅ​សេស​សល់​តិច​តូច និង​តុប​តែង​លំអ​បន្ថែម​ប៉ុណ្ណោះ។

រូប​ភាព​ប៉ុន្មាន​សន្លឹក​បាន​បង្ហាញ​ដែល​សាង​សង​ជិត​រួច​ពិត​ជា​ស្អាត​ណាស់។  ពហុកីឡដ្ឋាន​ស្តង់ដារ​អន្តរជាតិ​លើ​ទឹក​ដី​កម្ពុជា​ដ៏​បវរ​នេះ​គឺ​ដើម្បី​បើក​ព្រឹត្តិការណ៍​កីឡាស៊ីហ្គេមឆ្នាំ​២០២៣​ជា​ប្រវត្តិ​សាស្ត្រ​លើក​ដំបូង​របស់​កម្ពុជា។

ជា​មួយ​គ្នា​នេះ កម្ពុជា​ក៏​កំពុង​កំពុង​សម្រិយ​សម្រាំង​យ៉ាង​យក​ចិត្ត​ទុក​ដាក់​សម្រាប់​ទី​កន្លែង​រៀប​ចំ​ការ​ប្រកួត​ទាំង​កីឡដ្ឋាន ទី​លាន កន្លែង​ស្នាក់​នៅ​ក្នុង​រាជ​ធានី​​ភ្នំពេញ និង​តាម​ខេត្តមួយ​ចំនួន។

អ្វី​ដែល​គួរ​ឲ្យ​កត់​សំគាល់​​បំផុត​នោះ​គឺ ពហុកីឡដ្ឋាន​ជាតិ​មរតក​តេជោ ដែល​ត្រូវ​បាន​ចាត់​ទុក​ជា​សមិទ្ធផល​កីឡា​ដ៏​អស្ចារ្យ​បំផុត​នៅ​ក្នុង​ប្រទេស​កម្ពុជា ក៏ដូជា​​ក្នុង​បណ្តា​ប្រទេស​អាស៊ាន​ដែល​បាន​កំពុង​កសាង​ជិត​រួច​រាល់​ហើយ។

ពហុកីឡដ្ឋាន​ថ្មី​សម្រាប់​កម្ពុជា​ត្រៀម​ធ្វើ​ម្ចាស់​មានបែប​ផែន និង​ទម្រង់​មើល​ពី​ក្រៅ​ពិសេស​ប្លែក​ដាច់​ពីគេ បូក​រួម​ទាំង​កម្រិត​ស្តង់ដារ និង​អាច​ផ្ទុក​អ្នក​ទស្សនា​ជាង​៥​ម៉ឹន​នាក់។ សមិទ្ធផល​កីឡា​ថ្មី​សន្លាង​នេះ​​គ្រោង​នឹង​បញ្ចប់​រួច​រាល់​ពាក់​កណ្តាលឆ្នាំ​២០២១​នេះ ហើយ​វា​នឹង​ក្លាយ​ជា​វេទិកា​សំខាន់​សម្រាប់​ពិធី​បើក និង​បិទ​នៅ​​ចំពោះ​មុខ​គណប្រតិភូ​កីឡា​មក​ពី​១១​ប្រទេស ក៏​ដូច​ជា​ផ្សព្វផ្សាយ​ទៅ​កាន់​ពិភព​លោក។

តាម​ការ​ឲ្យ​ដឹង​ពី​គណកម្មាធិការ​ជាតិ​អូឡាំពិក​កម្ពុជា​ថា ខេត្ត​ចំនួន​៣​គឺ សៀមរាប ខេត្ត​ព្រះ​សីហនុ និង​ខេត្ត​កែប​ត្រូវ​បាន​ជ្រើស​រើស​ធ្វើ​ជា​ទី​តាំង​ប្រកួត​កីឡាស៊ីហ្គេម​ឆ្នាំ​២០២៣។

ក្រៅ​ពី​ខេត្ត​ រាជ​ធានី​ភ្នំពេញ​ជា​កន្លែង​សំខាន់​សម្រាប់​រៀប​ចំគឺ​ពហកីឡដ្ឋាន​ជាតិ​មរតក​តេជោ ពហុកីឡដ្ឋាន​ជាតិ​អូឡាំពិក​ សាល​ពិពណ៌​អន្ដរជាតិ​ជ្រោយ​ចង្វារ​ ផ្សារ​ទំនើប​អ៊ីអន​សែន​សុខ​ និងសាកល​វិទ្យាល័យ​ភូមិន្ទ​ភ្នំពេញ​សម្រាប់​​កីឡា​ក្នុង​សាល និង​ក្រៅ​សាល​នៃ​​កីឡាអាស៊ីអាគ្នេយ៍ឆ្នាំ២០២៣ ដែលកម្ពុជាជាម្ចាស់ផ្ទះ៕

អត្ថបទ៖ SR រូបថត ៖ Sea Games

  • អត្ថ​បទ​ទាក់​ទង

    ភ្ជាប់ទំនាក់ទំនងជាមួយ SPORTREFRESH