យោងតាមសេចក្តីរបាយការណ៍របស់លោក Momo Bouhafsi បានឲ្យដឹងថាខ្សែការពារ Sergio Ramos បានយល់ព្រមចូលរួមជាមួយក្លិបអ្នកមាន Paris Saint-Germain ដោយគ្មានតម្លៃផ្ទេរ (Free Transfer) ជាមួយកុងត្រារយៈពេល ២ឆ្នាំ រហូតដល់ខែ មិថុនា ឆ្នាំ ២០២៣។
លោក Rene Ramos ដែលជាបងប្រុស និង ភ្នាក់ងាររបស់ Sergio Ramos ស្ថិតនៅក្នុងទីក្រុងប៉ារីសកាលពីព្រឹកថ្ងៃព្រហស្បតិ៍ខណៈបច្ចុប្បន្នលោករៀបចំការងារផ្សេងៗដើម្បីបញ្ចប់កិច្ចព្រមព្រៀងនេះឲ្យរួចរាល់ហើយ។
ហើយលោក Rene បានបន្ថែមទៀតថា Ramos បានបដិសេធក្លិបចំនួន២នៅអង់គ្លេស តែសុំមិនបញ្ចេញឈ្មោះមុនពេលយល់ព្រមចុះកុងត្រាជាមួយក្លិបយក្សបារាំងមួយនេះ។ អតីតប្រធានក្រុម Real Madrid រូបនេះបានច្រានចោលរាល់សំណើ ទោះបីជាក្លិបនៅអង់គ្លេសបានផ្តល់ប្រាក់ច្រើនជាង PSG ក៏ដោយ។
Sergio Ramos ត្រូវរងចាំការត្រួតពិនិត្យសុខភាពនៅប៉ុន្មានថ្ងៃខាងមុនទៀតដើម្បីអាចក្លាយជាកីឡាករពេញសិទ្ធិរបស់ក្រុម PSG បាន។
PSG គ្រោងនឹងធ្វើការប្រកាសកិច្ចព្រមព្រៀងជាផ្លូវការរបស់ខ្សែការពារ Hakimi, Ramos និងអ្នកចាំទី Donnarumma ក្នុងរយៈពេល ១៥ ថ្ងៃទៀតពោលគឺបន្ទាប់ពីព្រឹត្តិការណ៍ Euro ត្រូវបានបញ្ចប់៕
ប្រភព៖ Sky Sport