Gareth Bale ត្រូវបានរាយការណ៍ថានឹងចូលនិវត្តន៍ពីអាជីពបាល់ទាត់ជាមួយក្លិបនៅពេលដែលកិច្ចសន្យាតម្លៃ ៦០០,០០០ ផោនក្នុងមួយសប្តាហ៍ជាមួយ Real Madrid នឹងផុតនៅរដូវក្តៅខាងមុខនេះ ប៉ុន្តែរូបគេនឹងវិលត្រលប់មកវិញសម្រាប់ពានរង្វាន់ World Cup ឆ្នាំ២០២២ សម្រាប់ វែល ជាលើកចុងក្រោយ។
កីឡាករសញ្ជាតិវែលរូបនេះនៅសល់ពេលមួយឆ្នាំទៀតដើម្បីបន្តកិច្ចសន្យានៅកីឡដ្ឋាន Bernabeu និងបានបញ្ជូនអ្នកគាំទ្រឲ្យមានភាពវង្វេងស្មារតីមុនពេល Euro 2020 ដោយអះអាងថានឹងបង្កភាពវឹកវរ ប្រសិនបើគាត់បង្ហាញអំពីគម្រោង។
ជាមួយនឹងដំណើររបស់ វែល នៅពានរង្វាន់ Euro 2020 បានបញ្ចប់ក្រោយចាញ់ ដាណឺម៉ាក ៤ទល់០ នៅវគ្គ ១៦ ក្រុមចុងក្រោយ Bale នឹងព្យួរស្បែកជើងជាមួយក្លិបនៅរដូវក្តៅខាងមុខនេះមុនពេលដឹកនាំប្រទេសរបស់ខ្លួនក្នុងវគ្គជម្រុះដើម្បីទទួលបានសិទ្ធលេងបានរង្វាន់ World Cup 2022 នៅប្រទេសកាតា។
បន្ទាប់ពីធ្លាក់ចេញពី Euro កាលពីខែមុន Bale ត្រូវបានគេសួរភ្លាមៗក្រោយចប់ការប្រកួតថាតើវានឹងក្លាយជាការបង្ហាញខ្លួនចុងក្រោយសម្រាប់ក្រុមជម្រើសជាតិចំពេលមានការសង្ស័យថានឹងចូលនិវត្តន៍។
Bale វ័យ ៣២ឆ្នាំ បានខឹងនឹងសំនួរ និងធ្វើឱ្យមានរឿងគួរឲ្យចាប់អារម្មណ៍ជុំវិញអនាគត។
ប្រភព៖ Daily Mail