Eko Roni ប្រកាសចង់ជួប ចាន់ រតនា សងសឹកឲ្យមិត្តរួមជាតិ

កីឡាករ​​ឥណ្ឌូណេស៊ី Eko Roni Saputra នៅ​មិន​សុខ​ទេ​ពេល​ប្រកាស​ចង់​ជួប​ ចាន់ រតនា ដើម្បី​សង​សឹក​ឲ្យ​មិត្ត​រួម​ជាតិ។

ចាន់ រតនា បាន​​ផ្តួល​ជើង​ខ្លាំង​ឥណ្ឌូណេស៊ី Abro Fernandes ក្នុង​ទឹក​ទី​២ នៅ​ឆ្នាំ​២០១៨ និង​ឆ្នាំ​២០១៩​បាន​បន្ត​ផ្តួល​ជើង​ខ្លាំង​ឥណ្ឌូណេស៊ី Rudy Agustian នៅ​ក្នុង​ទឹក​ទី​២​ទៀត។

Saputra ទទួល​ស្គាល់​ថា ចាន់ រតនា នឹង​ក្លាយ​ជា​ដៃ​គូ​ដ៏​លំបាក​សម្រាប់​ខ្លួន ដោយ​សារ​ធ្លាប់ផ្តួល​ដៃគូ​ច្រើន​នាក់​ហើយ។

«ចាន់ រតនា មាន​​​ជំនាញ​​វ៉ៃឈរ​ល្អ​​​ ដូច្នេះ​ខ្ញុំ​ចង់​ជួប​គាត់។ បើ​បាន​ជួបមែន​ ​ខ្ញុំ​ប្រហែល​ជា​លេង​ល្បាច់​ក្រោមជា​មួយ​គាត់។ សម្រាប់​ខ្ញុំ បើ​ជួប​គ្នា​មែន​នឹង​ក្លាយ​ជា​ការ​ប្រកួត​គួរ​ឲ្យ​ចាប់​អារម្មណ៍​រវាង​អ្នក​ជំនាញ​វ៉ៃ​ឈរ ប៉ះ​អ្នក​ពូកែ​ក្បាច់​ក្រោម»។ Eko Roni បាន​និយាយ។

តាម​ពិត​ទៅ​កីឡាករ​ឥណ្ឌូណេស៊ី​រូប​នេះ​ធ្លាប់​ប្រកួត​ជា​មួយ​កីឡាករ​កម្ពុជា​ម្នាក់​ហើយ​កាល​ពី​ឆ្នាំ​២០២០​ពេល​នោះ​រូប​គេ​ឈ្នះ​ ខុន ស៊ីចាន់ ទឹក​ទី​១៕

ប្រភព៖ ONE

  • ភ្ជាប់ទំនាក់ទំនងជាមួយ SPORTREFRESH