ក្រោយឈ្នះពាន La Liga លោក Diego Simeone តកុងត្រាថ្មីបន្តកាន់តំណែងជាគ្រូបង្វឹកយៈពេល ៣ ឆ្នាំបន្ថែមទៀត

គ្រូបង្វឹក​សញ្ជាតិ​អាហ្សង់ទីន​រូប​នេះ​បាន​ចូល​រួម​ជា​មួយ​ក្លិប​ Atletico Madrid នៅ La Liga តាំងពីឆ្នាំ ២០១១ និង​ឈ្នះពានរង្វាន់ ៨ រួមទាំង​ពាន​​​លីគ​កាល​ពីរ​ដូវ​កាល​មុន​ផងដែរ​។ លោក​ធា្លប់​ដឹក​នាំ​ក្លិប​អេស្ប៉ាញមួយនេះឡើងទៅកាន់វគ្គផ្តាច់ព្រ័ត្រ​ក្របខ័ណ្ឌ Champions League ចំនួនពីរដងប៉ុន្តែទទួលបរាជ័យទាំងពីរដងក្រោមស្នាដៃ Real Madrid កាលពីឆ្នាំ ២០១៤ &២០១៦។

ដោយ​ឡែកបុគ្គលិកផ្នែកខាងក្រោយដែលជាជំនួយការរបស់លោក Simeone រួមមាន៖ Óscar Ortega, Pablo Vercellone, Nelson Vivas និង Hernán Bonvinvini ក៏បានចុះហត្ថលេខាលើកិច្ចសន្យាថ្មីរយៈពេល ៣ ឆ្នាំបន្ថែមទៀតជាមួយក្លិបដូចគ្នាដែរ។

គួរបញ្ជាក់​ក្នុង​ចំណោមគ្រូបង្វឹកទាំងអស់នៅនៅក្របខណ្ឌ LaLiga Santander នៃប្រទេសអេស្ប៉ាញលោក Diego Simeone គឺ​ជា​អ្ន​ក​ដែល​ដឹកនាំក្រុមបានយូរជាងគេពោលគឺរយ:ពេល​១០ឆ្នាំ។ បន្ទាប់ពីលោក Simeone មានលោក Arolvaro Cervera របស់ Cádiz CF គឺ​ជា​គ្រូបង្វឹកដែលអាច​ដឹកនាំបានយូរលំដាប់ទី២ ពោល​គឺ​រយ:ពេល ៥ឆ្នាំ។ ចំណែក​គ្រូបង្វឹករបស់ក្លិប Levante លោក Paco López និង Osasuna លោក Jagoba Arrasate ក៏​មាន​បទ​ពិសោធន៍​ច្រើន​គួរសមផងដែរព្រោះឆ្នាំ ២០២១/២២ នេះគឺជារដូវកាលទី៤ របស់ពួក​លោក៕

ប្រភព៖ Sky Sport

  • ភ្ជាប់ទំនាក់ទំនងជាមួយ SPORTREFRESH