Fred ដែលជាខ្សែបម្រើ Manchester United ត្រូវបានកោះហៅចូលក្រុមជម្រើសជាតិប្រេស៊ីលលើកដំបូងតាំងពីឆ្នាំ ២០១៨ មកសម្រាប់វគ្គជម្រុះ World Cup 2022 ទល់នឹងអេក្វាឌ័រនៅថ្ងៃទី ៥ មិថុនា និង ប៉ារ៉ាហ្គាយ នៅថ្ងៃទី ៩ មិថុនា ខាងមុខ។
Fred ធ្លាប់បង្ហាញខ្លួន ១១ លើកឲ្យប្រេស៊ីលរួមទាំងជ័យជម្នះ ២-០ លើអារ៉ាប៊ីសាអូឌីត ក្នុងជំនួបមិត្តភាពកាលពីពីរឆ្នាំកន្លះមុនផង។
រដូវកាលនេះគេទទួលបានឱកាសលេងជាប្រចាំនៅ Man United ហើយជាលទ្ធផលត្រូវបានជ្រើសរើសក្នុងចំណោម ២៤ នាក់សម្រាប់ជម្រុះ Word Cup ក្នុងដំណើរឆ្ពោះទៅកាតារ ឆ្នាំ ២០២២។
Fred សរសេរលើ Twiiter ថា៖ «វាជាភាពរីករាយណាស់ដើម្បីលេងតំណាងឲ្យប្រទេសរបស់ខ្ញុំម្ដងទៀត។ ខ្ញុំមានមោទកភាពពេលត្រូវបានកោះហៅជាថ្មី»។
អតីតកីឡាករ Shakhtar Donetsk បានវ៉ាដាច់កីឡាករល្អៗមួយចំនួនដូចជា Matic និង Van Der Beek ជាដើមនៅ Old Trafford ក្នុងនាមខ្សែបម្រើកណ្ដាលដោយចាប់ដៃគូជាមួយ Pogba និង Fernandes។
ជាមួយគ្នានេះខ្សែការពារវ័យ ៣៨ ឆ្នាំ Dani Alves ដែលបង្ហាញខ្លួនចុងក្រោយកាលខែតុលា ឆ្នាំ ២០១៩ ក៏ត្រូវកោះហៅដែរ ខណៈ Lucas Paqueta, Gabriel Barbosa និង Everton Ribeiro ក៏មានវត្តមានក្នុងក្រុម។
បញ្ជីក្រុម៖
អ្នកចាំទី៖ Alisson (Liverpool), Ederson (Manchester City), Weverton (Palmeiras);
ខ្សែការពារ៖ Alex Sandro (Juventus), Dani Alves (Sao Paulo), Danilo (Juventus), Eder Militao (Real Madrid), Renan Lodi (Atletico Madrid), Lucas Verissimo (Benfica),
បម្រើ៖ Marquinhos (Paris Saint-Germain), Thiago Silva (Chelsea); Casemiro (Real Madrid), Douglas Luiz (Aston Villa), Everton Ribeiro (Flamengo), Fabinho (Liverpool), Fred (Manchester United), Lucas Paqueta (Lyon); Everton (Benfica),
ប្រយុទ្ធ៖ Roberto Firmino (Liverpool), Gabriel Barbosa (Flamengo), Gabriel Jesus (Manchester City), Neymar (Paris Saint-Germain), Richarlison (Everton), Vinicius Junior (Real Madrid)
ដោយ SR