ក្រោយផ្ទុះរិះគន់កក្រើក ឃីម បូរ៉ា បានក្លាយជាជើងឯង ម៉ឺន មេឃា អបអរ

ព្រឹត្តិការណ៍​ប្រកួត​ជើង​ឯក​គោជល់​រដូវ​កាល​ទី​២​បាន​បញ្ចប់​ហើយ បន្ទាប់​ពី​សហព័ន្ធ​កីឡា​ប្រដាល់​គុន​ខ្មែរ និង​កម្មវិធី​រៀប​ចំ​ការ​ប្រកួត​បាន​ប្រកាស​ជា​ផ្លូវ​ការ​កាល​ពី​ថ្ងៃ​អាទិត្យ ទី​១១ ខែ​កក្កដា ដោយ​សម្រេច​ផ្តល់​ឲ្យ ឃីម បូរ៉ា ជា​អ្នក​ឈ្នះ។

ការ​ប្រកួត​វគ្គ​ផ្តាច់​ព្រ័ត្ររវាង ឃីម បូរ៉ា និង ម៉ឺន មេឃា មិន​ត្រូវ​បាន​ប្រកាស​លទ្ធផល​ទេ បន្ទាប់​ពី មេឃា វ៉ៃ​ខុស​បច្ចេកទេស​ដោយ​ចាប់​បោក បូរ៉ា ស្ទើរ​ដូច​កីឡាកាស ឬ​គុន​ចម្រុះ (MMA)។

ដោយ​មើល​ឃើញ​ដូច្នេះ គណកម្មការ​រៀប​ចំ​ការ​ប្រកួត​បាន​សម្រេច​ឲ្យ​ប្រកួត​សា​ថ្មី​នៅ​ពីរ​សប្តាហ៍​ទៀត បន្ទាប់​ពី​គិត ឃីម បូរ៉ា ប្រហែល​​ដេក​ដួល​រមូល​ផ្សំ​គ្រេច ហើយ មេឃា ក៏​ខុស​បច្ចេកទេស​ថែម​ទៀត។

យ៉ាង​ណា បន្ទាប់​ពី​ប្រកាស​លើក​ទី​ប្រកួត​សា​ថ្មី​ ត្រូវ​បាន​សាមីខ្លួន ឃីម បូរ៉ា បង​ប្រុស ឃីម ឌីម៉ា និង​អ្នក​គាំទ្រ​បាន​រិះ​គន់​យ៉ាង​ចាស់​ដៃ​តែ​ម្តង។ អ្នក​រិះ​គន់​លើក​ឡើង​ថា អ្នក​វ៉ៃ​ខុស​បច្ចេកទេស បែរ​ជា​មិន​ពិន័យ ហើយ ឃីម បូរ៉ា សមតែ​ជា​អ្នក​ឈ្នះ ប៉ុន្តែ​បែរ​​ជា​សម្រេច​ឲ្យ​ប្រកួត​សាថ្មី​ទៅ​វិញ។

ជា​ពិសេស​ទៀត​នោះ សូម្បី​តែ​ប្រមុខ​ដឹក​នាំ​រដ្ឋាភិបាល សម្តេច​តេជោ ហ៊ុន សែន ក៏​មិន​ពេញ​នឹង​ការ​សម្រេច​របស់​គណកម្មការ​រៀប​ចំ​ការ​ប្រកួត​ដែល​​សម្រេច​បែប​នេះ​ដែរ។

ទី​បំផុតទាំង​សហព័ន្ធ និង​កម្មវិធី​រៀប​ចំ​ការ​ប្រកួត​បាន​សម្រេច​ជា​ផ្លូវ​ការ​ឲ្យ ឃីម បូរ៉ា ជា​អ្នក​ឈ្នះ ហើយ ម៉ឺន មេឃា ទទួល​បាន​ជើង​ឯក​រង។

នៅ​ព្រឹក​ថ្ងៃ​ចន្ទ ទី​១២​ ខែ​កក្កដា​នេះ ខ្សែ​ក្រវាត់ និង​ប្រាក់​រង្វាន់​ត្រូវ​បាន​ប្រកាស​ជូន​ជយលាភី។

ស្រប​ពេល​ជា​មួយ​គ្នា ម៉ឺន មេឃា​ ក៏​បាន​អបអរដល់ ឃីម បូរ៉ា ដែរ។ មេឃា បាន​សរសេរ​ថា ៖«ចូល​រួម​អបអរសាទរ បង ឃីម បូរ៉ា ដែល​បាន​គ្រង​ជើង​ឯក និង​ជា​ម្ចាស់ខ្សែ​ក្រវាត់ រូម​នឹង​ទឹក​ប្រាក់​២០​លាន​រៀល​ក្នុង​ការ​ប្រកួត​គុន​ខ្មែរពី​កម្មវិធី​ អ្នក​តស៊ូ​គុន​ខ្មែរ​រដូវ​កាល​ទី​២​ពី​ភេសជ្ជៈ​គោជល់»៕

  • អត្ថ​បទ​ទាក់​ទង

    ភ្ជាប់ទំនាក់ទំនងជាមួយ SPORTREFRESH