ក្លិបអាល្លឺម៉ង់ Bayern Leverkusen បានចុះហត្ថលេខយកខ្សែការពារស្លាបឆ្វេង Mitchel Bakker ពីក្លិប PSG ក្នុងតម្លៃ ១០លានអឺរ៉ូ ជាមួយកិច្ចសន្យា៤ឆ្នាំ ពោលគឺរហូតដល់ឆ្នាំ ២០២៦។
កីឡាករវ័យ ២១ឆ្នាំរូបនេះបានផ្លាស់ចេញពី Ajax ទៅចូលរួមជាមួយ PSG កាលពីឆ្នាំ ២០១៩ ជាមួយនឹងការបង្ហាញខ្លួនចំនួន ៤៥ប្រកួតក្រោមការដឹកនាំរបស់លោក Thomas Tuchel ។ ប៉ុន្តែបន្ទាប់ពីលោក Thomas Tuchel ចាកចេញទៅកាន់ក្លិប Chelsea ដោយជំនួសមកវិញលោក Mauricio Pochettino ធ្វើឲ្យកីឡាករ សញ្ជាតិហូឡង់រូបនេះ បាត់ បង់ ឱកាសបង្ហាញខ្លួនលើទីលានជាមូលហេតុធ្វើឲ្យគាត់សម្រេចចិត្តចាកចេញ។
លោក Simon Rolfes ប្រធានផ្នែកកីឡារបស់ Leverkusen បានមានប្រសាសន៍ថា“ Mitchel គឺជាកីឡាករដែលមានភាពច្នៃប្រឌិតនិងមានភាពស្វាហាប់។ “គាត់នៅក្មេងហើយអាចអភិវឌ្ឍបាន ប៉ុន្តែគាត់មានបទពិសោធរួចហើយនៅកម្រិតខ្ពស់បំផុតជាមួយក្លិបកំពូលរបស់អឺរ៉ុប” ។
ប្រភព៖ Bundesliga