កក្រើក! យក​នរណា រវាង​​កណ្តាប់ដៃ​មហាទម្ងន់ ថៃ រិទ្ធី ប៉ះ ធឿន ធារ៉ា?

ថៃ រិទ្ធី នឹង​ត្រូវ​​ប្រឈម​នឹង​ជើង​ខ្លាំង ធឿន ធារ៉ា នៅ​ថ្ងៃ​អាទិត្យ​ ទី​១៨ ខែ​កក្កដា ឆ្នាំ​២០២១​នៅ​សង្វៀន​ខារ៉ាបាវបាយ័ន។
មុន​ជំនួប​នេះមក​ដល់​​ អ្នក​ទាំង​ពីរ​បាន​បោះ​ពាក្យ​សំដី​ដាក់​គ្នា​ទៅ​វិញ​ទៅ​មក​ដែល​ធ្វើ​ឲ្យ​អ្នក​គាំទ្រ​កាន់​តែ​ចាប់​អារម្មណ៍ និង​ចង់​តាម​ដាន​អ្នក​ទាំង​ពីរ។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ថៃ រិទ្ធី ទើប​តែ​បាន​ផ្តួល​ជើង​ខ្លាំង​ជួរ​មុខ ឡៅ ចន្ទ្រា ក្នុង​ទឹក​ទី​៣​កាលថ្ងៃ​ទី​២៦ ខែ​មិថុនា តាម​រយៈ​កណ្តាប់​ដៃ​មហា​ទម្ងន់​ចំ​ចិញ្ចើម។ ការ​ប្រកួត​នោះ ថៃ រិទ្ធី ហាក់​មិន​ញញើត​នឹង​រន្ធះ​ជើង​របស់​ឡៅ ចន្ទ្រា ដែល​ទាត់​យ៉ាង​ល្អ​ឡើយ។ រូប​គេ​បាន​ព្យាយាម​ចូល និង​ប្រើ​កណ្តាប់​ដៃ​ផ្ទួន​ៗ ហើយ​ទទួល​បាន​ផល​ដូ​ច​ចិត្ត​មែន។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

(ថៃ រិទ្ធី ឈ្នះ ឡៅ ចន្ទ្រា)

សម្រាប់​ជួប ធឿន ធារ៉ា ចុង​សប្តាហ៍​នេះ ថៃ រិទ្ធី បាន​និយាយ​ថា រូប​គេ​មិន​ខ្លាច​ញញើត​នឹង​ផ្លែ​កែង​ដ៏​គ្រោះ​ថ្នាក់​របស់ ធារ៉ា​ឡើយ។
(ឡៅ ចន្ទ្រា សន្លប់​ក្រោម​កណ្តាប់​ដៃ ថៃ រិទ្ធី)

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ចំណែក​ ធឿន ធារ៉ា ដែល​ធ្លាប់​ប្រកួត​ជា​មួយ ឡៅ ចន្ទ្រា ញឹក​ញាប់​នោះ​បាន​និយាយ​ថា សម្រាប់​ការ​ប្រកួត​ជា​មួយ​នឹង ថៃ រិទ្ធី ប្រាកដ​ជា​មាន​ម្នាក់​សន្លប់​ហើយ។
(ធឿន ធារ៉ា ប្រកួត​នៅ​ថៃ)

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ដូច្នេះ​មាន​ន័យ​ថា ជំនួប​ជើង​ខ្លាំង​ពូកែកែង ធឿន ធារ៉ា និង​បុរស​ខ្លាំង​កណ្តាប់​ដៃ ថៃ រិទ្ធី នឹង​មិន​បញ្ចប់​៥​ទឹក​ទេ។
អ្នក​ទាំង​ពីរ​កម្រ​បាន​ជួប​គ្នា​ណាស់ ពី​ព្រោះ​កេរ្តិ៍​ឈ្មោះ និង​សមត្ថភាព​កាល​ពី​មុន​ខុសគ្នា​ដោយ ធារ៉ា ស្ថិត​លំដាប់​ជួរ​មុខ ខណៈ រិទ្ធី លំដាប់​ក្រោម ប៉ុន្តែ​មួយ​រយៈ​ពេល​ចុង​ក្រោយ​នេះ រិទ្ធី សាង​កេរ្តិ៍​ឈ្មោះ​បាន​ល្អ​ណាស់ តាម​រយៈ​ផ្តួល​ជើង​ខ្លាំង​រៀម​ច្បង​ជា​ច្រើន​នាក់​មក​ហើយ៕

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

(ថៃ រិទ្ធី កន្លែង​ហាត់)

  • ភ្ជាប់ទំនាក់ទំនងជាមួយ SPORTREFRESH