ប្រទេសកម្ពុជាមានពហុកីឡដ្ឋានស្តង់ដារអន្តរជាតិដូចបណ្តាប្រទេសផ្សេងៗក្នុងតំបន់ និងពិភពលោកហើយ បន្ទាប់ពីពហុកីឡដ្ឋានជាតិមរតកតេជោគ្រោងនឹងបញ្ចប់រួចរាល់ជាស្ថាពរនៅឆ្នាំ២០២១នេះ។
ពហុកីឡដ្ឋានជាតិមរតកតេជោនឹងបើកទំព័រប្រវត្តិសាស្ត្រព្រឹត្តិការណ៍កីឡាស៊ីហ្គេមលើកដំបូងនៅលើទឹកដីនៃព្រះរាជាណាចក្រកម្ពុជា។
ខាងក្រោមជាពហុកីឡដ្ឋានជាតិកំពូលទាំង១០ប្រចាំប្រទេសអាស៊ាន។
ពហុកីឡដ្ឋានរបស់ម៉ាឡេស៊ី Bukit Jalil National Stadium
- បើកដំណើរការ៖ ឆ្នាំ១៩៩៨
- ផ្ទុកអ្នកទស្សនា៖ ៨៧ ៤១១នាក់
ពហុកីឡដ្ឋានរបស់ឥណ្ឌូណេស៊ី Gelora Bung Karno
- បើកដំណើរការ៖ ឆ្នាំ១៩៦២
- ផ្ទុកអ្នកទស្សនា៖ ៧៧ ១៩៣នាក់
ពហុកីឡដ្ឋានជាតិមរតកតេជោ Morodok Techo National Stadium
- បើកដំណើរការ៖ គ្រោងបើកចុងឆ្នាំ២០២១
- ផ្ទុកអ្នកទស្សនា៖ ៧៥ ០០០នាក់
ពហុកីឡដ្ឋានសិង្ហបុរី Singapore National Stadium
- បើកដំណើរការ៖ ឆ្នាំ២០១៤
- ផ្ទុកអ្នកទស្សនា៖ ៥៥ ០០០នាក់
ពហុកីឡដ្ឋានរបស់មីយ៉ាន់ម៉ាន់ Thuwunna Stadium
- បើកដំណើរការ៖ ឆ្នាំ១៩៨៥
- ផ្ទុកអ្នកទស្សនា៖ ៥០ ០០០នាក់
ពហុកីឡដ្ឋានរបស់ថៃ Rajamangala National Stadium
- បើកដំណើរការ៖ ឆ្នាំ១៩៩៨
- ផ្ទុកអ្នកទស្សនា៖ ៤៩ ៧២២នាក់
ពហុកីឡដ្ឋានរបស់វៀតណាម My Dinh National Stadium
- បើកដំណើរការ៖ ឆ្នាំ២០០៣
- ផ្ទុកអ្នកទស្សនា៖ ៤០ ០០០នាក់
ពហុកីឡដ្ឋានរបស់ប៊្រុយណេ Hassanal Bolkiah National Stadium
- បើកដំណើរការ៖ ឆ្នាំ១៩៨៣
- ផ្ទុកអ្នកទស្សនា៖ ២៨ ០០០នាក់
ពហុកីឡដ្ឋានរបស់ហ្វីលីពីន Philippine Sports Stadium
- បើកដំណើរការ៖ ឆ្នាំ២០១៤
- ផ្ទុកអ្នកទស្សនា៖ ២០ ០០០នាក់
ពហុកីឡដ្ឋានរបស់ឡាវ Laos National Stadium
- បើកដំណើរការ៖ ឆ្នាំ២០០៩
- ផ្ទុកអ្នកទស្សនា៖ ២០ ០០០នាក់