លោកគ្រូ អេ ភូថង មានផ្ទុកនូវវិជ្ជមានកូវីដ-១៩ ប៉ុន្តែ​ បច្ចុប្បន្នធូរស្បើយ​ច្រើន​ហើយ​

អតីតកីឡាករប្រដាល់គុនខ្មែរលោកគ្រូ អេ ភូថង មានផ្ទុកនូវវិជ្ជមានកូវីដ-១៩ បច្ចុប្បន្នកំពុងសម្រាកព្យាបាលនៅស្តាតអូឡាំពិកប្រមាណ​មួយ​អាទិត្យមកហើយ។

យោងតាមការបញ្ជាក់របស់លោកស្រី សាំង សុ​ម៉ា​លី ភរិយា​របស់​លោក អេ ភូ​ថង បានប្រាប់ថា៖ លោក អេ ភូថង បាន​ចូល​សម្រាកព្យាបាល​តាំងពី​ថ្ងៃ​ទី​១១ ខែកក្កដា មកម្ល៉េះ ប៉ុន្តែបច្ចុប្បន្នគាត់មានអាការ:ធូរស្បើយជាងមុនច្រើន ព្រម​ទាំងមានសុខភាព​ល្អ ដោយសារគាត់​ព្យាយាម​ហាត់ប្រាណ និង​សម្រាក​ទៀងទាត់ ​តាម​វេជ្ជបញ្ជា​ ។  ​នេះ​បើ​យោង​តាម​​វិបសាយ​ក្នុង​ស្រុក​មួយ។

ស្រប​ពេល​ដែល​ជំងឺ​ចាស់​រើ​ឡើង​ផង ពេល​មាន​អាការ​ធ្វើ​ទុក ហើយ​ក្រុម​គ្រួ​សារបាន​បញ្ជូន​ទៅ​មន្ទីរពេទ្យ ក៏​ពិនិត្យ​ឃើញ​ថា ពិតជា​មាន​ជាតិ​អាស៊ីត​ឡើង​ខ្លាំង ខ្លាញ់​រុំ​បេះដូង​ខ្លាំង និង​សម្ពាធ​សរសៃឈាម​បេះដូង​ថែម​ទៀត ព្រោះ​លោក​ធាត់​ខ្លាំង ។ បន្ទាប់​មក ក្រុម​គ្រូពេទ្យ ក៏​បាន​ធ្វើតេស្ដ​សំណាក ដើម្បី​រៀបចំ​ឲ្យ​លោក​សម្រាក​ព្យាបាល​ជំងឺ បែរជា​ទទួល​បាន​លទ្ធផល វិជ្ជមាន​កូ​វី​ដ​-១៩ ទៅ​វិញ ​ហើយ​បន្ទាប់​មក​ទើប​សម្រេច​បញ្ជូន​លោក​យក​ទៅ​ព្យាបាល នៅ​ស្ដា​ត​អូ​ឡាំ​ពិ​ក តែ​ម្ដង។ ដោយឡែក​លោកស្រី និង កូន​ៗ គឺ​ធ្វើតេស្ត​ច្រើន​ដង គឺ​អវិជ្ជមាន រហូត ។

 

 

  • អត្ថ​បទ​ទាក់​ទង

    ភ្ជាប់ទំនាក់ទំនងជាមួយ SPORTREFRESH