PSG ត្រៀមតម្លើងប្រាក់ពលកម្មដល់ខ្សែប្រយុទ្ធ Kylian Mbappé ឲ្យស្មើនឹង Neymar ដើម្បីទប់គេឲ្យនៅបន្ត

ប្រធានក្លិបអ្នកមាន PSG លោក Nasser Al-Khelaifi ត្រូវបានគេរាយការណ៍ថានឹងត្រៀមតម្លើងប្រាក់ពលកម្មដល់ខ្សែប្រយុទ្ធ Kylian Mbappé ឱ្យស្មើនឹង Neymar ដើម្បីធ្វើយ៉ាងណាអាចរក្សាខ្សែប្រយុទ្ធវ័យក្មេងរូបនេះឱ្យស្នាក់នៅទឹកដីប៉ារីសបន្តទៀត។

ជាការពិតណាស់ Mbappe ហាក់មិនចង់បន្តកុងត្រាថ្មីជាមួយ PSG ឡើយ ខណៈកុងត្រាគេនឹងត្រូវផុតនៅឆ្នាំ២០២២ ខាងមុខនេះ។ បើតាមសារព័ត៌មាន AS បានឱ្យដឹងថាពេលនេះប្រធានក្លិប PSG សុខចិត្តតម្លើងប្រាក់ខែឱ្យរូបគេស្មើនឹង Neymar ដែលបច្ចុប្បន្នទទួលបាន ៦២៥ ០០០០ អឺរ៉ូ/សប្តាហ៍។

គួរបញ្ជាក់ Kylian Mbappe បានផ្លាស់ពីក្លិប Monaco មកចូលរួមជាមួយ PSG កាលពីឆ្នាំ២០១៧ ក្នុងតម្លៃ ១៨០លានអឺរ៉ូ ដោយបង្ហាញខ្លួនបានសរុប ១៧១ប្រកួត ស៊ុតបញ្ចូលទីបាន ១៣២គ្រាប់ និងប៉ះឲ្យមិត្តរួមក្រុមស៊ុតបញ្ចូលទី ៦១លើក។

ប្រភព៖ AS

  • អត្ថ​បទ​ទាក់​ទង

    ភ្ជាប់ទំនាក់ទំនងជាមួយ SPORTREFRESH