៤ ​លើក​ចុង​ក្រោយ​ទ័ព​មិន​ដែរ​ឈ្នះ​បឹងកេ​តសោះ ​ខណ:​រសៀល​នេះ​ពួក​គេ​ជួប​គ្នា​សា​ជា​ថ្មី!

ការប្រកួតពានរង្វាន់មិត្តហ្វូនខេមបូឌានលីគ ឆ្នាំ២០២១ (សប្តាហ៍ទី៩) រសៀលនេះមានគូរ៤ ហើយជំនួបដែលជក់ចិត្តជាងគេគឺជាការជួបគ្នារវាងក្រុមម្ចាស់ផ្ទះបឹងកេត ទល់សមាគមកីឡាបាល់ទាត់កងយោធពលខេមរភូមិន្ទ វេលាម៉ោង ៣:៣០រសៀល នាកីឡដ្ឋាន ខេមបូឌាអ៊ែរវ៉េ ដោយមានការផ្សាយបន្តផ្ទាល់ពី BTV Cambodia ទាំងលើទូរស្សន៍ និងលើ Facebook Page។

សម្រាប់ជំនួប ៤លើកចុងក្រោយសមាគមកីឡាបាល់ទាត់កងយោធពលខេមរភូមិន្ទហៅ(ទ័ព)  មិនដែលឈ្នះបឹងកេតឡើយពោលគឺតាំងពីឆ្នាំ ២០១៩ មកម្ល៉េះតើរសៀលនេះលោកគ្រូ លី ដែលជាអ្នកចាត់ការថ្មីអាចកែប្រែប្រវត្តិសាស្រ្តបានដែរឬទេ?

១. សមាគមកីឡាបាល់ទាត់កងយោធពលខេមរភូមិន្ទ ០:២ បឹងកេត ថ្ងែទី៤ ខែមេសា ឆ្នាំ២០១៩ 

២. បឹងកេត ៤:៣ សមាគមកីឡាបាល់ទាត់កងយោធពលខេមរភូមិន្ទ ថ្ងែទី៣ ខែសីហា ឆ្នាំ២០១៩ 

៣. បឹងកេត ៦:១ សមាគមកីឡាបាល់ទាត់កងយោធពលខេមរភូមិន្ទ ថ្ងែទី១៨ ខែកក្កដា ឆ្នាំ២០២០

៤. សមាគមកីឡាបាល់ទាត់កងយោធពលខេមរភូមិន្ទ ០:២ បឹងកេត ថ្ងែទី១១ ខែវិច្ឆិកា ឆ្នាំ២០២០

រូបភាព៖ Metfone Cambodian League & បឹងកេត

  • អត្ថ​បទ​ទាក់​ទង

    ភ្ជាប់ទំនាក់ទំនងជាមួយ SPORTREFRESH