Chelsea ប៉ះ Leicester City នៅវគ្គផ្ដាច់ព្រ័ត្រ FA Cup វេលាម៉ោង ២៣:៣០ យប់ថ្ងៃទី ១៥ ខែ ឧសភា នេះតទៅនៅកីឡដ្ឋាន Wembley។ តើក្រុមណាជាអ្នកលើកពានរដូវកាលនេះទៅ?
សូមតាមដានព័ត៌មានកីឡាកររបួសដូចខាងក្រោម៖
Leicester ៖
Leicester អត់មានវត្តមានរបស់ James Justin និង Harvey Barnes ដោយសាររបួសជង្គង់ ខណៈប្រធានក្រុម Wes Morgan ក៏របួសដែរ។
យ៉ាងណាក្ដីលោក Rodgers រំពឹងថា Jonny Evans អាចលេងវិញបានដោយចាប់ដៃគូជាមួយ Wesley Fofana និង Soyuncu។
James Maddison បានចូលអង្គុយកៅអីបម្រុងនៅ Old Trafford ពេលឈ្នះ ២-១ ព្រោះគេមិនទាន់មានកម្លាំងពេញទេ។ ប៉ុន្តែពេលនេះគេអាចនឹងចូលជំនួស Ayoze Perez ក្នុងជម្រើស ១១ នាក់យប់នេះ។
Jamie Vardy មិនជាបញ្ហាដែលចង់ស្វែងរកគ្រាប់បាល់នៅវគ្គផ្ដាច់ព្រ័ត្រ FA Cup យប់នេះ ដោយចាប់ដៃគូជាមួយ Iheanacho។
Chelsea ៖
អ្នកចាត់ការ Tuchel បានឲ្យដឹងថា Mateo Kovacic នឹងបង្ហាញខ្លួនក្នុងក្រុមបាន ប៉ុន្តែ ខ្សែបម្រើរូបនេះអាចនៅក្នុងកៅអីបម្រុង។
Timo Werner ត្រូវបានសម្រាកកាលពាក់កណ្ដាលសប្ដាហ័កន្លងទៅ ។ ចំណែក Kai Havertz ដែលធ្វើមិនបានល្អទល់ Arsenal អាចនឹងនៅបម្រុង។
Antonio Rudiger អាចត្រលប់មកវិញ ហើយ Andreas Christensen ក៏មិនជាបញ្ហាដែរ។ ចំណែក Kepa នឹងអាចចូលលេងជំនួស Edouard Mendy។
ជម្រើស ១១ នាក់ដែលអាចលេងបាន៖
Leicester ៖
Schmeichel; Evans, Fofana, Soyuncu; Pereira, Ndidi, Tielemans, Castagne; Maddison; Vardy, Iheanacho
Chelsea ៖
Kepa; Azpilicueta, Silva, Rudiger; James, Jorginho, Kante, Chilwell; Ziyech, Mount; Werner
SR គិតថា Chelsea នឹងមានប្រៀបឈ្នះក្នុងការប្រកួតនេះ !
ដោយ SR