ក្រោយផ្តួល ចន្ទ្រា និង ធារ៉ា អ្នកគាំទ្រចង់ឃើញ ថៃ រិទ្ធី ជួប រឿង សោភ័ណ្ឌ​

អ្នក​គាំទ្របាន​កំពុង​បង្ហោះ​សា​លើ​ហ្វេសប៊ុក​ឲ្យ​មាន​កា​ររៀបចំ​ជំនួប​រវាង​ជើង​ខ្លាំង​ទើប​ឡើង​ជើង ថៃ រិទ្ធី ជា​មួយ រឿង សោភ័ណ្ឌ ដែល​អ្នក​ទាំង​ពីរ​ពិត​ជា​សម​គ្នា​ណាស់។

ការ​សំណូម​ពរ​ឲ្យ​ជួប​គ្នា​នេះ បន្ទាប់​ពី ថៃ រិទ្ធី​ បាន​ផ្តួល ឡៅ ចន្ទ្រា ឲ្យ​សន្លប់​ក្នុង​ទឹក​ទី​៤ និង​ផ្តួល ធឿន ធារ៉ា ឲ្យ​សន្លប់​ក្នុងទឹក​ទី​៣។ សម្រាប់​កីឡាករ​ដែល​មាន​ទម្ងន់​លើ​៧០​គីឡូក្រាម​នេះ​មាន​មិន​ច្រើន​ទេ ប៉ុន្តែ​នៅ​តិច​ប៉ុណ្ណោះ​ដែល​អាច​ជា​ដៃគូ​សម្រាប់ ថៃ រិទ្ធី ដូច​ជា ឈឿន ល្វៃ, វង្ស វិច្ឆ័យ និង រឿង សោភ័ណ្ឌ ជាដើម។

យ៉ាង​ណា បើ​និយាយ​ពី រឿង សោភ័ណ្ឌ​ វិញ​គឺ​អាច​​នឹង​កើត​ឡើង​ដែរ ពី​ព្រោះ​ថ្មី​ៗ​ជើង​ខ្លាំងពូកែ​កណ្តាប់​ដៃ​ក៏​បាន​បង្ហើប​ពី​ចេតនា​ចង់​ឡើង​សង្វៀន​ដើម្បី​រក​ប្រាក់​ជួយ​ដល់​ក្លឹប​ប្រដាល់​ដែល​ខ្វះ​ខាត​។ ប៉ុន្តែ​រូប​គេ​ខាន​ឡើង​ប្រកួត​យូរ​ហើយ​ដោយ​សារ​សុខភាព​មិន​អំណោយ​ផល។

(ឡៅ ចន្ទ្រា ពេល​ចាញ់ ថៃ រិទ្ធី)

ប្រសិន​បើ ថៃ រិទ្ធី បាន​ជួប រឿង សោភ័ណ្ឌ មែន​នោះ ច្បាស់​ជា​កក្រើក​ខ្លាំងមិន​ខាង​ឡើយ ពី​ព្រោះអ្នក​ទាំង​ពីរ​ល្អ​កណ្តាប់​ដៃ​ដូច​គ្នា។

ធឿន ធារ៉ា សន្លប់

ប៉ុន្តែ​ការ​ផ្គូផ្គង​យ៉ាង​ណា​នោះ អ្នក​គាំទ្រ​រង់​ចាំ​មើល​បន្ត​ទៀត​​ពី​ព្រោះ ធឿន ធារ៉ា ដែល​ទើប​សន្លប់​ថ្មី​ៗ​ និង ឡៅ ចន្ទ្រា ក៏​ហាក់​ដូច​ជា​ចង់​ជួប​សង​សឹក​ដែរ៕

  • អត្ថ​បទ​ទាក់​ទង

    ភ្ជាប់ទំនាក់ទំនងជាមួយ SPORTREFRESH