វិសាខា បង្ហាញខ្សែប្រយុទ្ធចំណូលថ្មី Lee Jae Gun

ក្លិបបាល់ទាត់ វិសាខា នៅរសៀលថ្ងៃទី១៩ ខែ​កក្កដា​នេះ បាន​បង្ហាញ​ខ្សែ​ប្រយុទ្ធចំណូលថ្មី ១រូប គឺ​កី​ឡា​ករកូរ៉េខាងត្បូង Lee Jae Gun ដែល​ទំនង​ត្រូវ​បំ​ពេញ​កូ​តា​កី​ឡា​ករ​បរ​ទេស ដើម្បី​ត្រៀម​ជើង​ទី២ នៃ​ពាន​រង្វាន់​មិត្ត​ហ្វូន​ខេម​បូ​ឌាន​លីគ ឆ្នាំ​២០២១។


Lee Jae Gun កើតនៅឆ្នាំ១៩៩៧ មានវ័យ ២៤ឆ្នាំ ហើយកីឡាករកម្ពស់១.៨០ម៉ែត្ររូបនេះបានចាប់ផ្តើមអាជីពដំបូងជាមួយ AFC Tubize នៅក្របខណ្ឌលីគទី២ប្រទេសប៊ែលហ្សុិក ចន្លោះឆ្នាំ២០១៧-២០១៩។

បន្ទាប់មកទើបផ្ទេរមកលេងនៅទឹកដីកំណើតខ្លួនជាមួយក្លិប Chungnam Asan FC លីគទ២ ប្រទេសកូរ៉េខាងត្បូង ចន្លោះឆ្នាំ២០១៩-២០២១ មុនផ្ទេរមកកាន់ក្លិបវិសាខា។

រូបភាព៖ វិសាខា

  • អត្ថ​បទ​ទាក់​ទង

    ភ្ជាប់ទំនាក់ទំនងជាមួយ SPORTREFRESH