អង្គរថាយហ្គឺរ​កាត​ក្រហម​២​នាក់​ ក្នុង​ការ​ប្រកួតចាញ់ណា​ហ្គាវើលដ៍​ ២-១ នៅមិត្តហ្វូនខេម​បូឌាន​លីគ​

ក្រុមម្ចាស់ផ្ទះអង្គរថាយហ្គឺរមានកីឡាករពិន័យកាតក្រហមបណ្តេញចេញពីទីលានដល់ទៅ ២នាក់ក្នុងជំនួបចាញ់ណាហ្គាវើលដ៍ ២-១ ក្នុងប្រកួតសបា្តហ៍ទី៩ នៃពានរង្វាន់មិត្តហ្វូនខាំបូឌានលីគ នាកីឡដ្ឋាន SRU (ខេត្តសៀមរាប) រសៀលថ្ងៃអង្គារ ទី២០ ខែកក្កដា ឆ្នាំ២០២១។

កីឡាករ ស្រាំង ទិត្យឈី ត្រូវបានពិន័យកាតក្រហមនៅនាទី៧៩ នៅមុនពេលមិត្តរួមក្រុម ឆុង ប៊ុនណា ត្រូវបានបណ្តេញពីទីលានបន្ទាប់ពីទទួលបានពិន័យកាតលឿងជាលើកទី២ (ស្មើកាតក្រហម) នៅនាក្នុងនាទី៨៧។

ខ្សែប្រយុទ្ធ Marcio Oliveira ជាអ្នករកបានគ្រាប់នាំមុខឲ្យណាហ្គាវើលដ៍ដោយបាល់ប៉េណាល់ទីនៅនាទី ៧៣ មុនពេល ថន សីហា ស៊ុតគ្រាប់តាមស្មើឲ្យអង្គរថាយហ្គឺរវិញនៅនាទី៨៤ និងគ្រាប់ជ័យជម្នះដោយ នុប តុលា នៅនាទី ៩០+៥។

បច្ចុប្បន្នណាហ្គាវើលដ៍​ ​កាន់ ១៧ ពិន្ទុ​ពី​ការ​ប្រកួត ៨ លើក​ក្នុង​​ដៃ​​រដូវ​កាល​នេះ ខណ:អង្គរថាយហ្គឺរ បន្តកាន់ ១៨ ពិន្ទុដដែលពីការប្រកួត ៩លើកបន្ទាប់ពីចាញ់២ប្រកួតជាប់គ្នា។

រូបថត៖ Metfone Cambodian League

  • អត្ថ​បទ​ទាក់​ទង

    ភ្ជាប់ទំនាក់ទំនងជាមួយ SPORTREFRESH