ការប៉ុនប៉ងរបស់ថៃដើម្បីបញ្ចូលកីឡាប្រដាល់មួយថៃទៅក្នុងអូឡាំពិកទទួលបានសម្រេចហើយកាលពីថ្ងៃទី២០ ខែកក្កដា ឆ្នាំ២០២១នៅប្រទេសជប៉ុន។
គណៈកម្មាធិការអូឡាំពិកអន្តរជាតិ (IOC) នៅក្នុងមហាសន្និបាតនៃគណៈកម្មាធិការអូឡាំពិកអន្តរជាតិបានបោះឆ្នោតទទួលស្គាល់ក្បាច់គុនប្រដាល់«មួយថៃ» និង«សហព័ន្ធអន្តរជាតិនៃសមាគមកីឡាប្រដាល់មួយថៃ(IFMA)»ជាផ្លូវការហើយនៅក្នុងកិច្ចប្រជុំ IOC លើកទី១៣៨នៅទីក្រុងតូក្យូ ប្រទេសជប៉ុន។
ក្នុងរបៀបវារៈដ៏សំខាន់ មហាសន្និបាតនៃគណៈកម្មាធិការអូឡាំពិកអន្តរជាតិលើកទី១៣៨ដែលមានសមាជិក១៤៦ប្រទេសបានបោះឆ្នោតទទួលស្គាល់សហព័ន្ធអន្តរជាតិនៃសមាគមកីឡាប្រដាល់មួយថៃពេញលេញជាផ្លូវការ។
ការបោះឆ្នោតទទួលស្គាល់ជាផ្លូវការនេះបានត្រួសត្រាយផ្លូវឲ្យប្រដាល់មួយថៃត្រូវបានដាក់បញ្ចូលក្នុងព្រឹត្តិការណ៍កីឡាអូឡាំពិក។
លោកស្រី KhunyingPatama Leeswatrakul ជនជាតិថៃជាសមាជិកគណៈកម្មាធិការអូឡាំពិកអន្តរជាតិ
លោកស្រី KhunyingPatama Leeswatrakul ជនជាតិថៃជាសមាជិកគណៈកម្មាធិការអូឡាំពិកអន្តរជាតិ
ប្រសិនបើប្រដាល់ខ្មែរបញ្ជូនទៅប្រកួតកីឡាអូឡាំពិកប្រហែលជាអាចប្រើឈ្មោះមួយថៃហើយ ដរាបណាប្រដាល់គុនខ្មែរមិនទាន់ដាក់បញ្ចូលជាផ្លូវការក្នុងកីឡាអូឡាំពិក៕