បាល់ទាត់នារី៖ អាមេរិក ចាញ់ ស៊ុយអែត នៅព្រឹត្តិការណ៍អូឡាំពិក បញ្ចប់ការមិនបរាជ័យ ៤៤ ប្រកួតជាប់គ្នា

ក្រុមជម្រើសជាតិនារីអាមេរិក បានរងបរាជ័យ ក្រុមជម្រើសជាតិនារីស៊ុយអែត ដោយលទ្ធផល ៣ទល់០ ក្នុងព្រឹត្តិការណ៍កីឡាអូឡាំពិក នៅទីក្រុងតូក្យូ ប្រទេសជប៉ុន។

នេះមានន័យថាដំណើរនៃការមិនបរាជ័យ ៤៤ ប្រកួតជាប់គ្នា របស់ អាមេរិក ត្រូវបានបញ្ចប់ដោយ ស៊ុយអែត នាយប់មិញនេះ។

Tokyo Olympics: Sweden stun world champions USA women's football team with  3-0 thrashing in opener - Sports News

ស៊ុយអែត ធ្វើបានយ៉ាងល្អ ដោយរកបាន ៣ គ្រាប់ពីសំណាក់កីឡាការនី Blackstenius នៅនាទី ២៥ និង ៥៤ ខណៈ Hurtig បន្ថែមមួយគ្រាប់ទៀតនៅនាទី ៧២។

ខ្សែប្រយុទ្ធ និងប្រធានក្រុមអាមេរិក កីឡាការនី Megan Rapinoe បាននិយាយថាអារម្មណ៍ពុះកញ្ជ្រោល និងធ្វើរឿងហួសចិត្តនៅពេលគេចាញ់ការប្រកួតបើកឆាកនេះ។

Megan Rapinoe Has Blunt Reaction To USWNT's Loss To Sweden

Rapinoe និយាយថា៖«ខ្ញុំគិតថាពួកយើងមានអារម្មណ៍ភ័យបន្តិច ហើយតឹងរ៉ឹងបន្តិច»។

ស្របគ្នានោះគ្រូបង្វឹកក្រុមអាមេរិកលោក Vlatko Andonovski បានបន្ថែមថា៖«វាច្បាស់ណាស់ថាយើងបានដាក់ខ្លួនយើងនៅក្នុងរណ្តៅដ៏ធំមួយ ប៉ុន្តែយើងគឺជាមនុស្សតែម្នាក់គត់ដែលអាចធ្វើឱ្យខ្លួនយើងចេញពីវាបាន»។

USWNT loses 3-0 to Sweden in first match at 2021 Tokyo Olympics

«វានឹងមិនងាយស្រួលនោះទេ។ យើងនឹងទទួលបានលទ្ធផលជាវិជ្ជមានក្នុងពីរប្រកួត បន្ទាប់ប៉ុន្តែការពិតនៅតែមានឱកាស [មានន័យថា] ខ្ញុំដឹងថាក្រុមនេះនឹងមិនបោះបង់ចោលទេ»៕

ប្រភព៖ BBC

  • អត្ថ​បទ​ទាក់​ទង

    ភ្ជាប់ទំនាក់ទំនងជាមួយ SPORTREFRESH