កំពូលអ្នកប្រដាល់សកលមិនដែលចាញ់ Floyd Mayweather ត្រូវបានគេតាមប្រមាញ់ជាប់បណ្តើរសង្សារចាស់នាង Galliene Nabila យ៉ាងរំភើបនៅទីក្រុងញូវយ៉ក សហរដ្ឋអាមេរិក នៅពេលគូដណ្តឹងរបស់ខ្លួនជនជាតិអង់គ្លេសនាង Anna Monroe កំពុងនៅឆ្ងាយឯទីក្រុងឡាស វេហ្គាស។
(នាង Galliene Nabila សង្សារចាស់ និងនាង Anna Monroe ជាគូដណ្តឹង)
អ្នកប្រដាល់ Mayweather ដែលបានបង្កាត់ភ្លើងស្នេហ៍ជាមួយតារាម៉ូដែល Nabila កាលពីឆ្នាំ២០១៩ ត្រូវបានគេថតរូបជាប់ជាច្រើនសន្លឹកនៅអគារ Avenue ជាន់ទី៥ក្នុងទីក្រុងញូវយ៉ក។ នៅទីតាមដងផ្លូវស៊ីវិល័យ កីឡាករអាយុ៤៤ឆ្នាំកំពុងបណ្តើរគ្នាជាមួយសង្សាចាស់យ៉ាងរីករាយ។
(Floyd ជាមួយសង្សារចាស់ Galliene Nabila)
នាង Nabila ត្រូវបានគេមើលឃើញយ៉ាងច្បាស់ពីចិញ្ចៀនពេជ្រដ៏ធំរបស់នៅលើដៃ។
(Floyd ជាមួយសង្សារចាស់ Galliene Nabila)
តាមបណ្តាញសង្គម Instagram ដែលមានអ្នកគាំទ្រជាង៥០ម៉ឺននាក់ តារាម៉ូដែលបានបង្ហោះរូបភាពមួយសន្លឹកដែលនាងកំពុងកាន់ការ៉ែមដើរញាំ៕
(Floyd ជាមួយសង្សារចាស់ Galliene Nabila)
(គូដណ្តឹងនាង Anna Monroe)
ប្រែសម្រួល៖ ពុទ្ធីគុណ
ប្រភព៖ The Sun