ម្ចាស់ការពារមេដាយមាសអូឡាំពិកសាំបាប្រេសុីលបានបំបាក់ក្រុមឥន្រ្តីដែកអាល្លឺម៉ង់ ៤-២ ក្នុងការប្រកួត បើកឆាកព្រឹត្តិការណ៍អូឡាំពិកវិញ្ញាសារបាល់ទាត់ផ្នែកបុរសអាយុក្រោម២៤ឆ្នាំពូល D នាកីឡដ្ឋាន Nissan ប្រទេសជប៉ុន។
Richarlison សម្រេចបាន៣គ្រាប់នៅតង់ទីមួយនៅនាទី ៧,២២,៣០ សម្រាប់ប្រេស៊ីល ហើយ Paulinho បន្ថែម១គ្រាប់ទៀតនៅនាទី ៩០+៤។ ចំណែក២គ្រាប់របស់អាល្លឺម៉ង់រកបានដោយ Nadiem Amiri និង Ragnar Ache។ ខ្សែបម្រើអាល្លឺម៉ង់ Maximilian Arnold ទទួលបានកាតក្រហមត្រូវបានបណ្តេញចេញនៅនាទី៦៣។
ចំណែក ពូល A ម៉ិកស៊ិក បានយកឈ្នះបារាំងក្នុងលទ្ធផលដល់ទៅ ៤-១ នាកីឡដ្ឋាន Ajinomoto។ គ្រាប់បាល់ម៉ិកស៊ិកសម្រេចបានដោយ Ernesto Vega នៅនាទី៤៧, Francisco Cordova នៅនាទី៥៥, Carlos Antuna នៅនាទី៨០ និង Eduardo Aguirre នៅនាទី៩០+១ ខណៈ១គ្រាប់របស់បារាំងជាការទាត់ប៉េណាល់ទីរបស់ Andre-Pierre Gignac នៅនាទី៦៩។
ប្រភព៖ Olympic