Everton បានចុះហត្ថលេខាលើកីឡាករជាលើកទី ៣ នៅរដូវក្តៅជាមួយនឹងការមកដល់របស់ Demarai Gray ពីក្លិប Bayer Leverkusen។ នេះបើយោងតាមការបង្ហោះរបស់ក្លិបកាលពីថ្ងៃព្រហស្បតិ៍។
អតីតខ្សែបម្រើស្លាប Leicester វ័យ ២៥ ឆ្នាំរូបនេះបានចុះកុងត្រារយៈពេល ៣ ឆ្នាំជាមួយនឹងជម្រើសបន្តទៅ ៤ ឆ្នាំ និងចូលរួមក្នុងតម្លៃខ្លួនប្រហែល ១.៧ លានផោន បន្ទាប់ពីលេងបានត្រឹមតែ ៦ ខែប៉ុណ្ណោះនៅ Bundesliga។
គាត់ដើរតាមមិត្តរួមក្រុម Andros Townsend និងអ្នកចាំទី Asmir Begovic នៅ Merseyside ជាមួយអ្នកចាត់ការថ្មី Rafael Benitez។
Grey បានប្រាប់គេហទំព័រផ្លូវការរបស់ក្លិបថា៖«អ្នកចាត់ការរូបនេះជាមួយនឹងមហិច្ឆតារបស់គាត់ និងអ្វីដែលគាត់បានឈ្នះកាលពីមុន គឺសំខាន់ណាស់ ហើយយើងនឹងខិតខំជំរុញ និងប្រជែងជាមួយក្លិបកំពូលៗ»។
«ខ្ញុំគិតថាក្លិបដែលមានកម្លាំងខ្លាំងនេះមានសក្តានុពលទាំងអស់ក្នុងការឈានទៅមុខ»។
«Everton គឺជាក្លិបដ៏ធំមួយ ហើយគោលបំណងសំខាន់ គឺត្រូវជំរុញ និងប្រកួតប្រជែងនៅលើតុ»។
Gray ដែលធ្លាប់បង្ហាញខ្លួនជាមួយក្រុមជម្រើសជាតិអង់គ្លេស រហូតដល់ក្រុមអាយុក្រោម ២១ ឆ្នាំបានចាប់ផ្តើមអាជីពជាមួយក្លិបកំណើតរបស់ខ្លួនគឺ Birmingham City មុនពេលចូលរួមជាមួយ Leicester នៅខែ មករា ឆ្នាំ២០១៦ ដោយក្លាយជាអ្នកឈ្នះពានរង្វាន់ Premier League នៅអាយុ ១៩ ឆ្នាំ៕
ប្រភព៖ Yahoo