Georginio Wijnaldum ពេញចិត្តឃើញ Paul Pogba ចូលរួមជាមួយ Paris Saint-Germain

Georginio Wijnaldum បានសារភាពថាគាត់នឹងចូលចិត្តនៅពេលឃើញ Paul Pogba ចូលរួមជាមួយ Paris Saint-Germain ខណៈពេលរូបគេបាននិយាយថាតារាឆ្នើមរបស់ Manchester United ជាខ្សែបម្រើឆ្នើមម្នាក់នៅលើពិភពលោក។

ការរំពឹងទុកទៅលើអនាគតរបស់ Pogba កំពុងតែផ្ទុះឡើងថាឈានដល់ឆ្នាំចុងក្រោយនៃកិច្ចសន្យាបច្ចុប្បន្ននៅកីឡដ្ឋាន Old Trafford។

/media/208026/_sac7352.jpg

PSG ស្ថិតនៅក្នុងចំណោមក្លិបកំពូលៗមួយចំនួនចាប់អារម្មណ៍លើបុរសជនជាតិបារាំងរូបនេះ ហើយ Wijnaldum បានស្វាគមន៍ការរំពឹងទុកនៃការមកដល់របស់គាត់នៅកីឡដ្ឋាន Parc des Princes។

កីឡាករអន្តរជាតិហូល្លង់ដែលបានចូលរួមជាមួយ PSG ក្នុងការផ្ទេរដោយឥតគិតថ្លៃ បន្ទាប់ពីចាកចេញពី Liverpool កាលពីដើមរដូវក្តៅនេះ។ Pogba មានគុណភាពសមនឹងក្រុមណាមួយ បន្ទាប់ពីបានឃើញនូវទេពកោសល្យពិសេសដែលបង្ហាញនៅ Premier League។

Gini Wijnaldum Issues Blunt Paul Pogba Transfer Demand During PSG Unveiling  - Todayuknews

Wijnaldum និយាយថា៖«ខ្ញុំចង់មាន Pogba នៅជាមួយយើង។ គាត់អស្ចារ្យណាស់។ ខ្ញុំបានលេងទល់នឹងគាត់ជាច្រើនដង»។

«ប្រសិនបើអ្នកស្នើសុំកីឡាករណាម្នាក់មកពីក្រុមផ្សេងទៀតប្រសិនបើគាត់ចង់ Pogba ចូលរួមជាមួយគាត់។ អ្នករាល់គ្នានឹងនិយាយថាបាទ ដោយសារតែគាត់គឺជាកីឡាករឆ្នើមម្នាក់ដែលពោរពេញទៅដោយគុណសម្បត្តិ»។

«គាត់មានទាំងអស់។ ខ្សែបម្រើឆ្នើមម្នាក់នៅក្នុងពិភពលោក»។

Paul Pogba the difference as he comes off the bench to help Manchester  United beat AC Milan

ក្រុមបិសាចក្រហម ត្រូវបានគេគិតថាចង់រក្សាទុក Pogba ដើម្បីបំពេញលក្ខខណ្ឌថ្មី ប៉ុន្តែខ្សែបម្រើរូបនេះបានទទូចថាគាត់មិនទាន់ទទួលបានសំណើរជាក់លាក់ពីក្លិបនៅឡើយទេ ខណៈពេលកំបុងបង្ហាញខ្លួនជាមួយក្រុមជម្រើសជាតិបារាំង នៅក្នុងពានរង្វាន់ Euro ក្នុងខែមិថុនា។

ប្រសិនបើ បិសាចក្រហម មិនអាចឈានដល់កិច្ចព្រមព្រៀងជាមួយកីឡាករវ័យ ២៧ ឆ្នាំនេះទេ ពួកគេប្រហែលជាគ្មានជំរើសអ្វីក្រៅបន្ថែមប្រាក់មុនពេល Pogba ក្លាយជាកីឡាករពុំមានតម្លៃខ្លូននៅឆ្នាំ ២០២២។

Paul Pogba is pursued by Georginio Wijnaldum during the World

PSG ត្រូវបានគេរាយការណ៍ថាបានស្នើ ៥០ លានផោនសំរាប់ Pogba ដែលមានទំនាក់ទំនងជាមួយ Real Madrid និងត្រលប់ទៅ Juventus វិញក្នុងប៉ុន្មានខែថ្មីៗនេះ៕

ប្រភព៖ Goal

Crystal Palace 0 Liverpool 7: Match Review

Georginio Wijnaldum 'set to turn down new Liverpool deal and join Barcelona  on FREE transfer in summer to fulfil dream'

Gini Wijnaldum on Twitter: "Tough game that ends goalless. We had our  chances, but brilliant saves by @alissonbecker got us a point today 🔴… "

  • ភ្ជាប់ទំនាក់ទំនងជាមួយ SPORTREFRESH