កម្ពុជានឹងមានការប្រកួត Mobile Legends: Bang Bang លីគអាជីពលើកដំបូង

រំភើប​រីក​រាយ​សម្រាប់​អ្នក​គាំទ្រ​កីឡា​អេឡិចត្រូនិក​កម្ពុជាបាន​មក​ដល់​ហើយ​នៅ​ពេលកីឡា  Mobile Legends: Bang Bang នាំយក​ព្រឹត្តិការណ៍​ប្រកួត​លក្ខណៈ​លីគ​​អាជីព​លើក​ដំបូង​ហៅ​ថា  E-Sport League Cambodia ​2021 ដ៏​ធំ​​​​លើក​ដំបូង​នៅ​ប្រទេស​កម្ពុជា។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

អត្តពលិក​កម្ពុជា​ធ្លាប់​តែ​ឃើញ​មាន​ការ​ប្រកួត​លក្ខណៈ​អាជីព Mobile Legends: Bang Bang: MPL នៅ​បណ្តា​ប្រទេស​ផ្សេង​ៗ​ទូទាំង​ពិភព​លោក ហើយ​ក៏​មាន​កីឡាករ​កម្ពុជា​មួយ​ចំនួន​បាន​ចូល​រួម​ប្រកួត​ជា​បន្ត​បន្ទាប់​ដែរ។ ប៉ុន្តែ​កន្លង​មក​មិន​ធ្លាប់​មាន​ការ​ប្រកួត​នៅ​ប្រទេស​កម្ពុជា​ទេ ដូច្នេះ​សម្រាប់​ព្រឹត្តិការណ៍​នេះ​គឺ​ជា​ការ​ប្រកួត​លក្ខណៈលីគ​អាជីព​ថ្នាក់​ជាតិ​ធំ និង​សំខាន់លើក​ដំបូង​នៅ​លើ​ទឹក​ដី​កម្ពុជា។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

MPL Cambodia 2021 នឹង​ប្រមូល​ផ្តុំ​ដោយ​ក្រុម​ល្អ​ៗ និង​កីឡាករ​ឆ្នើម​ទូទាំង​ប្រទេស​ដែល​និយម​ចិត្ត​ប្រភេទ​កីឡា​លេង​តាម​ទូរសព្ទ​ដៃ (MOBA) ដើម្បី​អភិវឌ្ឍ​ខ្លួន​ឲ្យ​កាន់​តែ​ល្អ​ប្រសើរ។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ការ​បង្កើត​ឲ្យ​មាន​ព្រឹត្តិការណ៍​ប្រកួត​ជើង​ឯក​លក្ខណៈ​អាជីព​ MPL Cambodia 2021 នេះ​ឡើង​ ​ស្រប​ពេល​​វិស័យ​កីឡា​អេឡិចត្រូនិក​​កម្ពុជា​កំពុង​ទទួល​បាន​ការ​គាំទ្រ​ និង​ពេញ​និយម​ខ្លាំង​ពី​​អ្នក​គាំទ្រ​ ក៏​ដូច​ជា​អ្នក​ស្រឡាញ់​ចូល​ចិត្ត​កីឡា E-Sports ស្រប​តាម​ទី​ផ្សារ​អេឡិចត្រូនិក​នៅ​កម្ពុជា​ដែល​​កំពុង​មាន​សន្ទុះ​ខ្លាំង។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ក្រុម​ជើង​ឯក​នឹង​ទទួល​បាន​ប្រាក់​រង្វាន់​ដ៏​ច្រើន​ និង​តំណាង​ឲ្យ​កម្ពុជា​ចូល​រួម​ប្រកួត​លក្ខណៈ​អន្តរជាតិ​នា​ពេល​ខាង​មុខ។ អ្វី​ដែល​កាន់​តែ​ពិសេស​នោះ ព្រឹត្តិការណ៍​នេះបាន​ក្លាយ​ជា​ផ្នែក​ដ៏​សំខាន់​ដែល​​ផ្តល់​ឱកាស​ឲ្យ​អត្តពលិក​អេឡិចត្រូនិក​កម្ពុជា​គ្រប់​ក្រុម​ទាំង​អស់​ទទួល​បាន​ឱកាស​បង្ហាញ​សមត្ថភាព​ពិត​ប្រាកដ​ក្នុង​លក្ខណៈ​ប្រកួត​អាជីព​ដើម្បីអភិវឌ្ឍ​​ឲ្យកាន់​តែ​មាន​ជំនាញ និង​សមត្ថភាព​ខ្ពស់​។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

លើស​ពី​នេះ​ទៀត​នោះ​ ព្រឹត្តិការណ៍ MPL Cambodia 2021 ដែល​​រៀប​ចំ​​ដោយក្រុម​ហ៊ុន Moonton និង​នាំ​មក​​កាន់​ទឹក​ដី​កម្ពុជា​លើក​ដំបូង​ដោយ​ក្រុម​ហ៊ុន​ទូរសព្ទ Smart ទទួល​បាន​ការ​គាំទ្រ​ពី​សហព័ន្ធ​កីឡា​អេឡិចត្រូនិក​កម្ពុជា​ (EFC) នឹង​ក្លាយ​ជា​ផ្នែក​មួយ​ដ៏​សំខាន់​ជួយ​ជំរុញ​ឲ្យ​វិស័យ​កីឡា​អេឡិចត្រូនិក​កម្ពុជា​​ ជា​ពិសេស​លើ​ប្រភេទ​វិញ្ញាសា Mobile Legends: Bang Bang កាន់​តែ​រីក​ចម្រើន និង​ឈាន​ឡើងសមត្ថភាព​កាន់​តែ​ខ្ពស់​​ដើម្បី​បោះ​ជំហាន​ទៅ​លើ​ឆាក​អន្តរជាតិ។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

មិន​ត្រឹម​តែ​ប៉ុណ្ណោះ វា​នឹង​ជួយ​ធ្វើ​ឲ្យ​មាន​ការ​ទំនាក់​ទំនង​កាន់​តែ និង​កាន់​ស្មើ​មុខ​មាត់​ជា​មួយ​កីឡា​ផ្សេង​ៗ​ទៀត​ដែល​ស្ថាប័ន​កីឡា​អន្តរជាតិ​ធំ​ៗ​កំពុង​ដាក់​បញ្ចូល​ទៅ​ក្នុង​ព្រឹត្តិការណ៍​ប្រកួត​ធំ​លក្ខណៈ​អន្តរជាតិ​ទាំង​តំបន់ និង​ពិភព​លោក​ដើម្បី​ប្រកួត​ប្រជែងដណ្តើម​មេ​ដាយ​ដូច​កីឡា​ផ្សេង​ៗ​ទៀត​ដែរ។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ការ​ប្រកួត​នឹង​ប្រព្រឹត្ត​ទៅ​៣​ដំណាក់​កាល​។ ទី​១​ ការ​ប្រកួត​ជម្រុះចាប់​ពី​ថ្ងៃ​ទី​៨ដល់​ថ្ងៃ​ទី​១៥ ខែ​សីហា។ បន្ទាប់​ពី​រក​បាន​រក្រុម​គ្រប់​តាម​តម្រូវ​ការ​ហើយ​នឹង​ប្រកួតវគ្គ​សន្សំ​ពិន្ទុ​ទៀងទាត់​ចាប់​ពី​ថ្ងៃ២៨ ខែ​សីហា​ ដល់​ថ្ងៃ​ទី​១៩ ខែ​កញ្ញា និង​ប្រកួត​វគ្គ​ខ្វែង​ឡើង​ផ្តាច់​ព្រ័ត្រ​ចាប់​ពី​ថ្ងៃ​ទី​១ដល់​ទី​៣ ខែ​តុលា៕

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

  • អត្ថ​បទ​ទាក់​ទង

    ភ្ជាប់ទំនាក់ទំនងជាមួយ SPORTREFRESH