Podolski គោរពតាមសន្យាជាមួយជីដូន ចូលរួមជាមួយក្លិបកាលពីកុមារភាពនៅប៉ូឡូញ

គាត់បានឈ្នះពានរង្វាន់ World Cup, Bundesliga និង FA Cup ប៉ុន្តែបន្ទាប់ពីចំណាយពេលក្នុងអាជីពអស់រយៈពេល ១៨ឆ្នាំ Lukas Podolski បានបញ្ចប់ក្តីសុបិន្ត។

អតីតកីឡាករជម្រើសជាតិអាល្លឹម៉ង់ វ័យ ៣៦ ឆ្នាំរូបនេះនឹងចាប់ផ្តើមការប្រកួតប្រជែងរបស់ខ្លួនសម្រាប់ក្លិបកាលពីកុមារភាព Gornik Zabrze ក្នុងលីគកំពូលប៉ូឡូញនៅថ្ងៃអាទិត្យ ខណៈបើករដូវកាលលីគ Ekstraklasa ទល់នឹង Pogon Szczecin បន្ទាប់ពីគោរពតាមក្តីសុបិន្តដែលបានសន្យា។

Image

Podolski កើតនៅទីប្រជុំជន Gliwice របស់ ប៉ូឡូញ ដែលមានទីតាំងនៅជាប់នឹង Zabrze ហើយបើទោះបីជាគាត់ផ្លាស់ទៅ អាល្លឺម៉ង់ ជាមួយឪពុកម្តាយគ្រាដែលមានអាយុត្រឹម ២ ឆ្នាំបានធំធាត់ជាអ្នកគាំទ្រ Gornik ដែលត្រូវបានគេចាត់ទុកថាជាក្លិបដែលទទួលបានជោគជ័យបំផុតទីពីររបស់ប្រទេសនេះ។

អតីតខ្សែប្រយុទ្ធឆ្នើម Cologne, Bayern Munich និង Arsenal លេងបាន ១៣០ លើកឲ្យ អាល្លឺម៉ង់ ដោយទាត់បញ្ចូលទីបាន ៤៨ គ្រាប់ និងបង្ហាញខ្លួនក្នុងការប្រកួតអន្តរជាតិធ ៗ ចំនួន ៧។

Image

ភរិយារបស់គាត់ Monica ជាជនជាតិប៉ូឡូញពួកគេនិយាយភាសាប៉ូឡូញជាមួយកូនៗហើយទំនាក់ទំនងរបស់គាត់ជាមួយតំបន់ Silesia ពិសេសដោយសារការមកលេងជាញឹកញាប់ដល់ជីដូន Zofia ដែលជាអ្នកគាំទ្រ Gornik ដូចគ្រួសារ Podolski ទាំងអស់។

អ្នកកាសែតលោក Marek បាននិយាយថា៖«នៅក្នុងប្រទេសប៉ូឡូញ យើងចូលចិត្ត Poldi ហើយយើងមិនចូលចិត្ត Miroslav Klose។ អ្នកទាំងពីរជាជនជាតិប៉ូឡូញ ប៉ុន្តែ Klose មិនដែលចង់និយាយជាមួយប្រព័ន្ធផ្សព្វផ្សាយប៉ូឡូញ មិនចេះនិយាយប៉ូឡូញ និងមានមោទនភាពនៅពេលច្រៀងភ្លេងជាតិអាល្លឺម៉ង់»។

«Podolsko បាននិយាយទៅ Poles ជាភាសារបស់យើង និងមិនបានអបអរសាទរ បន្ទាប់ពីបានទាត់បាល់បញ្ចូលទីពីរដងទល់នឹង ប៉ូឡូញ នៅ Euro 2008»។

ក្នុងឆ្នាំ២០១២ ប៉ុន្មានខែមុនពេលផ្លាស់ទៅលេងនៅ Arsenal ពី Cologne គាត់បាននិយាយថា៖«ខ្ញុំតាមដានរាល់ការប្រកួត Gornik នៅលើកញ្ចក់ទូរទស្សន៍ ឬផ្សាយបន្តផ្ទាល់តាមអ៊ិនធរណេត ហើយខ្ញុំពិតជារីករាយណាស់ដែលកីឡដ្ឋានថ្មីមួយកំពុងត្រូវបានសាងសង់នៅ Zabrze។ ក្តីសង្ឃឹមរបស់ខ្ញុំគឹលេងជាមួយគ្រឿងបរិក្ខារទាំងនោះ»។

Football, Lukas Podolski moves to Gornik Zabr | IMAGO

Krzysztof Maj ប្រធានផ្នែកកីឡារបស់ Gornik នៅពេលនោះតែងតែស្វាគមន៍គាត់ឲ្យមកចូលរួមជាមូួយ Zabrze ហើយពួកគេទាំងពីរបានក្លាយជាមិត្តជិតស្និទ្ធ។ Podolski បានសន្យាជាមួយថា Maj នឹងលេងឱ្យ Gornik ឆ្ពោះទៅរកចុងបញ្ចប់នៃអាជីពរបស់គាត់ ហើយគាត់បានធ្វើការសន្យាដូចគ្នានឹងជីដូន Zofia ដែលបានរង់ចាំដោយអត់ធ្មត់សម្រាប់ពេលនេះ។

Lukas Podolski zostanie w Górniku Zabrze na dłużej? Wymowne słowa - Śląsk, Super Express

ទាំងមិនបានរស់នៅដើម្បីធ្វើជាសាក្សីដល់ Podolski ដោយរក្សាពាក្យរបស់គាត់ឡើយ។ លោក Maj បានគាំងបេះដូងស្លាប់ក្នុងឆ្នាំ២០១៥ ក្នុងអាយុទើបតែ ៣៩ ឆ្នាំ។ ជីដូនរបស់លោក Podolski បានទទួលមរណភាពកាលពីខែ ធ្នូ ឆ្នាំ២០១៩ ហើយខ្សែប្រយុទ្ធរូបនេះបានសរសេរនៅលើបណ្តាញសង្គម Instagram ថា៖«កាលពីក្មេងខ្ញុំលេងបាល់ទាត់ជាមួយអ្នកធ្វើឱ្យខ្ញុំក្លាយជាខ្ញុំ។ ជឿជាក់លើខ្ញុំ និងសុបិន្តរបស់ខ្ញុំ ហើយរួមគ្នាយើងឈ្នះមេដាយជើងឯកពិភពលោក»។

Podolski មានការផ្តល់ជូនជាច្រើននៅរដូវក្តៅនេះរួមទាំង Queretaro ដែលបានផ្តល់កិច្ចសន្យារយៈពេល ២ ឆ្នាំដែលមានតម្លៃ ៣ លានអឺរ៉ូដើម្បីមក ម៉ិចស៊ិចកូ ប៉ុន្តែគាត់បានចុះកុងត្រាជាមួយ Gornik តែ ១ រដូវកាលដោយមានជម្រើសមួយឆ្នាំទៀតដោយបញ្ជាក់ថាវាជាចុងក្រោយនៃក្លិបអាជីពរបស់គាត់៕

ប្រភព៖ BBC

Lukas Podolski was introduced to Gornik Zabrze

Górnik Zabrze fans showing a warm welcome to the experienced German striker Lukas Podolski: soccer

TRT Spor's tweet - "Gornik Zabrze'nin yeni 🔟numarası: Lukas Podolski 📸 " - Trendsmap

  • អត្ថ​បទ​ទាក់​ទង

    ភ្ជាប់ទំនាក់ទំនងជាមួយ SPORTREFRESH