Smith Rowe យល់ព្រមបន្តកុងត្រាថ្មីជាមួយ Arsenal ព្រមទាំងទទួលបានលេខអាវពិសេស

កីឡាករសញ្ជាតិអង់គ្លេស Emile Smith Rowe យល់ព្រមបន្តកុងត្រាថ្មីរយៈពេលវែងជាមួយក្លិបកាំភ្លើងធំ Arsenal ព្រមទទួលបានលេខអាវពិសេសគឺលេខ ១០ជំនួសតំណែងកីឡាករសញ្ជាតិអាល្លឺម៉ង់ Mesut Özil ដែលបានចាកចេញទៅកាន់ក្លិបនៅប្រទេសទួរគី Fenerbahçe។

កីឡាករវ័យ ២០ឆ្នាំរូបនេះត្រូវបានក្លិបបាល់ទាត់ Aston Villa បានដេញថ្លៃប្រហែល ២៥ លានផោននិង ៣០ លានផោនប៉ុន្តែត្រូវបានក្លិប Arsenal បដិសេធកាលពីខែមុន។

លោក Mikel Arteta បាននិយាយថា៖ “Emile Smith Rowe គឺជាកីឡាករឆ្លាតវៃដែលមានសមត្ថភាពល្អឥតខ្ចោះ។ ភាពមុតស្រួចរបស់គាត់ និងចក្ខុវិស័យខ្ពស់បានធ្វើឱ្យគាត់ក្លាយជាកីឡាករដ៏សំខាន់សម្រាប់ពួកយើង”។

គួរបញ្ជាក់ Smith Rowe បានធ្វើឱ្យមានការចាប់អារម្មណ៍កាលពីរដូវកាលមុនដោយរកបាន ៤ គ្រាប់និងប៉ះឲ្យមិត្តរូមក្រុមស៊ុតបញ្ចូលទី ៧ លើកក្នុងការបង្ហាញខ្លួនចំនួន ៣៣ ដងនៅក្នុងការប្រកួតទាំងអស់ខណៈដែល Arsenal បានបញ្ចប់ក្នុងចំណាត់ថ្នាក់ទី ៨ នៅ Premier League ។

ប្រភព៖ Sky Sport

  • ភ្ជាប់ទំនាក់ទំនងជាមួយ SPORTREFRESH