Heung-Min Son យល់ព្រមបន្តកុងត្រាជាមួយ Spurs ដល់ឆ្នាំ២០២៥

ខ្សែប្រយុទ្ធ Heung-Min Son ត្រូវគេរាយការណ៍មកថា ទទួលបានថ្លៃនឿយហត់ជិត១២លានដុល្លារក្នុង១រដូវកាលក្រោយបន្តកុងត្រាថ្មីជាមួយក្រុមមាន់ខ្នាយមាស Tottenham Hotspur រយ:ពេល៤ឆ្នាំបន្ត ដល់ខែមិថុនា ឆ្នាំ២០២៥។

Heung-Min Son រកគ្រាប់បាល់បាន ១០៧ គ្រាប់និងប៉ះឲ្យមិត្តរួមក្រុមស៊ុតបញ្ចូលទី ៦៤ ដងក្នុងការបង្ហាញខ្លួន ២៨០ ប្រកួតនៅក្នុងការប្រកួតគ្រប់កម្មវិធីទាំងអស់ចាប់តាំងពីផ្លាស់ពីក្លិប Bayer Leverkusen មកកាន់ Tottenham Hotspur កាលពីខែសីហា ឆ្នាំ២០១៥។

គួរបញ្ជាក់កីឡាករវ័យ ២៩ ឆ្នាំរូបនេះទើបតែទទួលបានពានរង្វាន់កីឡាករល្អប្រចាំក្លិប Tottenham Hotspur កាលពីរដូវកាលមុនផងដែរ។

ប្រភព៖ Goal

  • អត្ថ​បទ​ទាក់​ទង

    ភ្ជាប់ទំនាក់ទំនងជាមួយ SPORTREFRESH