តើអាវលេខណាដែល Jadon Sancho នឹងពាក់នៅ Man Utd?

ក្រុមបិសាចក្រហម Manchester United បានចេញមកបញ្ជាក់កាលពីល្ងាចមិញអំពីកីឡាករចំណូលថ្មី Jadon Sancho សញ្ជាតិអង់គ្លេស នឹងត្រូវពាក់អាវលេខ ២២ បន្ទាប់ពីចូលរួមជាមួយក្លិបក្នុងកិច្ចសន្យា ៥ ឆ្នាំ។

គួរបញ្ជាក់កីឡាករវ័យ ២១ ឆ្នាំរូបនេះបានបញ្ចប់ការផ្ទេរពីក្រុម Borussia Dortmund កាន់ទឹកដី Old Trafford ក្នុងតម្លៃខ្លួនប្រមាណ ៧២,៦ លានផោន រហូតដល់ខែមិថុនាឆ្នាំ ២០២៦ ។

ជាក់ស្តែងកិច្ចព្រមព្រៀងផ្ទេរដ៏ធំមួយនេះ មានន័យថា Sancho នឹងក្លាយជាកីឡាករបាល់ទាត់អង់គ្លេស ដែលមានតម្លៃថ្លៃជាងគេលំដាប់ទី ២ ក្នុងប្រវត្តិសាស្រ្ត​ បន្ទាប់ពីខ្សែការពារ Harry Maguire ដែលមានតម្លៃប្រមាណ ៨០ លានផោន ។

ប្រភព៖ Manutd

  • ភ្ជាប់ទំនាក់ទំនងជាមួយ SPORTREFRESH