MCL៖ រុឹង ប៊ុនហៀង ស៊ុតបញ្ចូលទីចុងម៉ោងជួយឲ្យវិសាខា តាមស្មើភ្នំពេញក្រោន

ក្រុមបាល់ទាត់ភ្នំពេញក្រោន ចែកគ្នាម្នាក់១ពិន្ទុជាមួយវិសាខា បន្ទាប់ពីបានត្រឹមស្មើគ្នាក្នុងលទ្ធផល ៣ទល់៣ ក្នុងការប្រកួតក្របខណ្ឌ Metfone Cambodian League រដូវកាល២០២១ សប្តាហ៍ទី១០ ថ្ងៃសៅរ៍ ទី២៤ ខែកក្កដា នាកីឡដ្ឋាន Smart RSN​ ដែលស្ថិតនៅរាជធានីភ្នំពេញ វេលាម៉ោង៦:០០ យប់។

៣គ្រាប់របស់ភ្នំពេញក្រោនរកបានដោយកីឡាករ Nieto នាទី៣/៥៦ និង Valerii នាទី៤០ ដោយឡែក ៣គ្រាប់របស់វិសាខារកបានដោយកីឡាករ កែវ សុខផេង នាទី៣៣/៤៤ និង រុឹង ប៊ុនហៀង នាទី៩០។

កែវ សុខផេង រកបាន ២គ្រាប់ឲ្យវិសាខា ក្នុងជំនួបដ៏ធំប្រចាំសប្ដាហ៍ទល់ភ្នំពេញក្រោនធ្វើឲ្យគាត់វ៉ាដាច់ ចាន់ វឌ្ឍនាកា ក្លាយជាកីឡាករខ្មែរដែលរកបានគ្រាប់បាល់ច្រើនគិតត្រឹមសប្ដាហ៍ទី១០នេះ ដោយរកបាន៨គ្រាប់។ ខណ:ក្រុមដែលមិនទាន់ស្គាល់បរាជ័យនោះនៅឡើយ នៅសល់តែវិសាខា និងភ្នំពេញក្រោន។

 

រូបថត៖ Metfone Cambodian League

  • ភ្ជាប់ទំនាក់ទំនងជាមួយ SPORTREFRESH