ហង្សក្រហម Liverpool រំពឹងថានឹងអាចទិញបានខ្សែបម្រើ Saul Niguez ក្នុងពេលឆាប់ៗ បន្ទាប់ពីពួកគេគ្រោងដេញថ្លៃដល់ប្រមាណ ៤១លានផោន (៥០លានអឺរ៉ូ)។ នេះបើតាម AS។
សារព័ត៌មានអេស្ប៉ាញ AS បានចុះផ្សាយកាលពីថ្ងៃចន្ទថា Liverpool កំពុងត្រៀមដេញថ្លៃ Saul ក្នុងតម្លៃ ៤១លានផោន។ តម្លៃនេះ ធ្វើឲ្យគេជឿថាការផ្ទេរនឹងអាចទៅរួច ខណៈដែល Atletico Madrid បានកំណត់តម្លៃលក់ប្រមាណ ៤៣លានផោន។ ដូច្នេះក្លិបទាំងពីរនឹងចរចាតម្លៃគ្នាបន្ថែមបន្តិច ដើម្បីរកចំណុចព្រមព្រៀងរួមមួយ។
អ្នកចាត់ការ Jurgen Klopp របស់ Liverpool មានបំណងបន្ថែមខ្សែបម្រើ បន្ទាប់ពី Georgino Wijnaldum ចាកចេញទៅ Paris Saint-Germain។ កីឡាករវ័យ២៦ឆ្នាំ Saul ជាកីឡាករលំដាប់កំពូលម្នាក់ (Top-Class) របស់ក្រុម Atletico Madrid ប៉ុន្មានឆ្នាំចុងក្រោយនេះ ដោយបានឈ្នះ La Liga ១ដង, Copa del Rey ១ដង និង UEFA Europa League ២ដង៕
ប្រភព៖ Sportslens