កប់! ម្ចាស់មេដាយមាសអូឡាំពិកហ្វីលីពីននឹងបានប្រាក់ជិត​លានដុល្លារ រថយន្ត ខុនដូ និងវីឡា

កីឡាការិនី​លើក​ទម្ងន់ Hidilyn Diaz នឹង​ទទួល​បាន​រង្វាន់​រង្វាន់​យ៉ាង​ច្រើន ព្រម​ទាំង​រថយន្ត​ទំនើប ខុនដូ និង​វីឡា បន្ទាប់​ពី​​បាន​បង្កើត​ប្រវត្តិ​សាស្ត្រ​លើក​ដំបូង​ឲ្យ​ប្រទេស​ហ្វីលីពីន​ក្នុង​ការ​ឈ្នះ​មេ​ដាយ​មាសពី​ព្រឹត្តិការណ៍​កីឡាអូឡាំពិកឆ្នាំ​២០២០ គិត​ចាប់​តាំង​ពី​ឆ្នាំ ១៩២៤។

(កីឡាការិនីលើកទម្ងន់ Hidilyn Diaz ឈ្នះមេដាយមាសអូឡាំពិក២០២០)

តាម​ការ​ឲ្យ​ដឹង​ពីការិយាល័យសវនកម្ម​ប្រាក់​ចំណូល​ហ្វីលីពីន​ (BIR) បាន​និយាយ​ថា ប្រាក់​រង្វាន់ និង​រង្វាន់​ផ្សេង​ៗ​ទៀត​ដែល​វីរនារី Diaz ទទួល​បាន​ក្នុង​នាម​ជា​ម្ចាស់​មេដាយ​មាស​អូឡាំពិក​មិន​គិត​​ពន្ធឡើយ។ ទោះ​ជា​យ៉ាង​ណា ពន្ធ​ត្រូវ​គិត​ទៅ​លើ​​​អ្នក​​ផ្តល់ឲ្យ ប៉ុន្តែ​មិន​គិត​លើ​អ្នក​ទទួល​ទេ។

(កីឡាការិនីលើកទម្ងន់ Hidilyn Diaz ឈ្នះមេដាយមាសអូឡាំពិក២០២០)

ទាំង​រដ្ឋាភិបាល និង​ក្រុម​ហ៊ុន​ឯកជន​ធំ​ៗ​នៅ​ប្រទេស​ហ្វីលីពីន​គ្រោង​នឹង​ផ្តល់​ប្រាក់​រង្វាន់​ប្រមាណ​៣៥​លានប៉េសូ​ (ប្រហែល​ជា ៦៩៤ ២២៤​ ​ដុល្លារ​អាមេរិក) ដល់ម្ចាស់​មេដាយ​មាស Diaz ដើម្បី​ជា​ការ​ទទួល​ស្គាល់ និង​លើក​ទឹក​ចិត្ត​ក្នុង​នាម​ជា​អ្នក​បង្កើត​ប្រវត្តិ​សាស្ត្រ​លើក​ដំបូង​នៅ​អូឡាំពិក​ក្នុង​រយៈ​ពេល​៩៧​ឆ្នាំ​ចុង​ក្រោយ​នេះ។

(កីឡាការិនីលើកទម្ងន់ Hidilyn Diaz ឈ្នះមេដាយមាសអូឡាំពិក២០២០)

ទោះ​បី​ជា​យ៉ាង​ណា ប្រាក់​រង្វាន់​​លើក​ទឹក​ចិត្ត​​ត្រូវ​គេ​រំពឹង​ថា នឹង​ឡើងដល់​៥០​លាន​ប៉េសូ (៩៩១ ៧៤៩ ដុល្លារ​អាមេរិក) ដោយ​សារ​ម្ចាស់លំនៅដ្ឋានទំនើប​ Malacañang និង​អ្នក​មាន​ជា​ច្រើន​ទៀត​បាន​សន្យា​ផ្តល់​ប្រាក់​រង្វាន់​ដែរ។

(កីឡាការិនីលើកទម្ងន់ Hidilyn Diaz ឈ្នះមេដាយមាសអូឡាំពិក២០២០)

ក្រៅ​ពី​រង្វាន់​ជា​ប្រាក់​សុទ្ធ​ ក៏​មាន​ការ​ផ្តល់​ជូន​ជា​រថយន្តទំនើប​ ខុនដូ និងវីឡា​សម្រាប់​ស្នាក់​នៅ​សម្រាក​លំហែកាយ​ជា​ដើម៕

(កីឡាការិនីលើកទម្ងន់ Hidilyn Diaz ឈ្នះមេដាយមាសអូឡាំពិក២០២០)


(កីឡាការិនីលើកទម្ងន់ Hidilyn Diaz ឈ្នះមេដាយមាសអូឡាំពិក២០២០)

ប្រភព៖ mb

  • អត្ថ​បទ​ទាក់​ទង

    ភ្ជាប់ទំនាក់ទំនងជាមួយ SPORTREFRESH