Man Utd ​​រំពឹង​ទិញ​បាន​តារា​ឆ្នើម​២​រូប​ទៀត ​​មុន​បើក​រដូ​វកាល​ថ្មី

ក្លិប​បិសាច​ក្រហម​ Manchester United ​​រំពឹង​ថា​នឹង​អាច​ទិញ​បាន​តារា​ឆ្នើម​២​រូប​ទៀត មក​ពី​ក្លិប​ Atletico Madrid ​​មុន​ពេល​បើក​រដូវ​កាល​ថ្មី ២០២១-២០២២ ​​​​បន្ទាប់ពី​ពួកគេ​​បាន​រិញ​​ខ្សែ​បម្រើ​ប្រយុទ្ធ​ Jadon Sancho និង​ខ្សែ​ការពារ​កណ្តាល Raphael Varane ​​រួច​មក​ហើយ។

បើ​តាម​​សេចក្តីរាយការណ៍​ពី El Col Digital ​​បាន​ឲ្យ​ដឹង​ថា បិសាច​ក្រហម​រំពឹង​ទិញ​បាន​ខ្សែ​បម្រើ​ Saul Niguez និង​ខ្សែ​ការពារ​ Kieran Trippier ​របស់​ Atletico Madrid។ Trippier ​​​​ជា​កីឡាករ​ដែល​អ្នកចាត់ការ​ Ole Gunnar Solskjaer ​ពេញ​ចិត្ត​ខ្លាំង ហើយ​តម្លៃ​ប្រហែល ៣០​លាន​អឺរ៉ូ។ អ្នកចាត់ការ Man Utd ​​ចង់​បាន​ Trippier ​​មក​ប្រកួត​ប្រជែង​ជាមួយ​ Aaron Wan-Bissaka ​ដើម្បី​ធ្វើ​ឲ្យ​ក្រុម​កាន់​តែ​មាន​​គុណភាព។

រីឯ​ Saul ​​មាន​​ពាក្យ​ចចាម​អារ៉ាម​ជា​ច្រើន​ ​​ថា​នឹង​ផ្ទេរ​ទៅ Liverpool ​​ប៉ុន្តែ​ពេល​នេះ Man Utd ​​ក៏​កំពុង​ប្រជែង​ចង់​បាន​ដែរ។ បិសាច​ក្រហម គ្រោង​នឹង​ដេញ​ថ្លៃ ៥០​លាន​អឺរ៉ូ ​​ដែល​តម្លៃ​នេះ Atletico ​​ប្រហែល​ជា​នឹង​ព្រម​លក់ ខណៈ​ដែល​ Man Utd ​​ចង់​ពង្រឹង​បន្ថែម​នៅ​តំបន់​បម្រើ​កណ្តាល។ ជា​ពិសេស​គឺ​អនាគត​របស់​ Paul Pogba ​​មិន​សូវ​ច្បាស់​លាស់​ផង៕

ប្រភព៖ TheHardTackle

 

  • អត្ថ​បទ​ទាក់​ទង

    ភ្ជាប់ទំនាក់ទំនងជាមួយ SPORTREFRESH