ផ្លូវការ​៖ Dani Carvajal បន្តកុងត្រាថ្មី​រហូតដល់​ឆ្នាំ​ ២០២៥

ខ្សែការពារស្លាបស្តាំ Dani Carvajal បានចុះកិច្ចសន្យា ៣ ឆ្នាំជាមួយក្រុម Real Madrid បន្តទៀត ដែលធ្វើអោយរូបគេបន្តលេងនៅក្រុមរហូតដល់ខែមិថុនា ឆ្នាំ ២០២៥ នៅពេលគាត់មានវ័យ ៣២ឆ្នាំ។

Carvajal បង្ហាញខ្លួនអោយក្រុមបាន ២៩៤ ប្រកួត និង ស៊ុតបញ្ចូលទី ៦គ្រាប់ និងប៉ះឲ្យមិត្តរួមក្រុមស៊ុតបញ្ចូលទី៥០លើក។ ហើយកីឡាករវ័យ២៩ឆ្នាំរូបនេះបានថ្លែងប្រាប់នៅក្នុងគេហទំព័រផ្លូវការក្លិបថា៖ Real Madrid គឺជាចំណែកដ៏ធំសម្រាប់ជីវិតខ្ញុំសម្រាប់ បំពេញក្តីសុបិន្តខ្ញុំនៅពេលនេះ ហើយ​​ខ្ញុំ​មិនចាកចេញទៅណាផ្សេងឡើយ។

Carvajal រីកចំរើនលូតលាស់ចេញពីថ្នាលយុវជនក្រុមស្តេចស Real Madrid ហើយត្រូវបានចាកចេញទៅស្វែងរកបទពិសោធន៏ថ្មីជាមួយការខ្ចីជើងពីក្រុម Bayer Leverkusen មួយរដូវកាល (២០១១-១២) ហើយនៅឆ្នាំ ២០១៣ បានវិលត្រលប់មកជួយក្រុមរហូតដល់​បច្ចុប្បន្ន​នេះ​វិញ ជា​មួយ​ការបង្ហាញទម្រង់លេងបានយ៉ាងល្អបំផុតសម្រាប់តួនាទីនៅតំបន់ការពារខាងស្តាំ។

ប្រភព៖ Marca

 

  • ភ្ជាប់ទំនាក់ទំនងជាមួយ SPORTREFRESH