Man City ​​បើក​ការ​ចរចា​ជាមួយ​ Aston Villa ​​លើ​ការ​ផ្ទេរ​ Jack Grealish

ក្លិប​ Manchester City ​បាន​បើក​ការ​ចរចា​ជា​ផ្លូវការ​ជាមួយ​ក្លិប​ Aston Villa ក្នុង​​គោល​បំណង​ចង់​នាំ​យក​ខ្សែ​បម្រើ​ឆ្នើម​ Jack Grealish ទៅ​កាន់​ទឹកដី​ Etihad។

Aston នៅ​តែ​បន្ត​មិន​ចង់​លក់​ Grealish ​​និង​ចង់​លួងលោម​កីឡាករ​រូប​នេះ​ដោយ​​គ្រោង​បន្ថែម​កិច្ចសន្យា​ថ្មី​ឲ្យ​ ទោះ​បី​ខ្សែ​បម្រើ​រូប​នេះ​ទើប​តែ​​ចុះ​កុងត្រា​កាល​ខែ​កញ្ញា ឆ្នាំ​មុន​ និង​នៅ​ជាប់​កិច្ចសន្យា​ចាស់​៤​ឆ្នាំ​ក៏​ដោយ។ Aston ព្យាយាម​ទិញ​ Emi Buendia និង​ Ashley Young ដើម្បី​មក​លេង​ជាមួយ​ Grealish នៅ​រដូ​វកាល​ថ្មី។

ទោះ​យ៉ាងណា Man City ​​បាន​ត្រៀម​ខ្លួន​រួច​រាល់​ហើយ​ ​និង​ហ៊ាន​ឲ្យ​ថ្លៃ ១០០​លាន​ផោន​ ដែល​ជា​តម្លៃ Aston Villa ​​បាន​កំណត់។ ចំណែក​ឯ​ Grealish ​​វិញ ​​​ក៏​បាន​ប្រាប់​ដល់​ Aston ​​ហើយ​ដែរ​ថា ខ្លួន​ចង់​ផ្ទេរ​ទៅ​ក្លិប​មេឃ​ខៀវ។ អ្នកចាត់ការ​ Pep Guardiola ​​​របស់​ Man City ​​ពេញ​ចិត្ត​ កីឡាករ​វ័យ​២៥​ឆ្នាំ Grealish ​​យ៉ាង​ខ្លាំង៕

ប្រភព៖ Sky Sports

  • ភ្ជាប់ទំនាក់ទំនងជាមួយ SPORTREFRESH