West Ham ចុះកិច្ចសន្យានាំយកអ្នកចាំទីម្ចាស់ជើងឯក World Cup ឆ្នាំ២០១៨

ក្លិប West Ham បានចុះហត្ថលេខាជាមួយអ្នកចាំទីសញ្ជាតិបារាំង Alphonse Areola ក្នុងលក្ខខណ្ឌខ្ចីរយៈពេល ១ រដូវកាលពីក្លិប Paris St-Germain ក្នុងគោលបំណងឈានដល់កិច្ចព្រមព្រៀងអចិន្រ្តៃយ៍។

Image

Areola អាយុ ២៨ ឆ្នាំធ្លាប់ឈ្នះពានរង្វាន់ World Cup ជាមួយក្រុមជម្រើសជាតិបារាំង និងបានចំណាយពេលរដូវកាលចុងក្រោយខ្ចីជើងនៅ Fulham ជាកន្លែងដែលគាត់ឈ្នះពានរង្វាន់កីឡាករឆ្នើមប្រចាំឆ្នាំរបស់អ្នកគាំទ្រ។

West Ham ចង់ផ្តល់ការប្រកួតប្រជែងសម្រាប់ជម្រើសដំបូង Lukasz Fabianski អាយុ ៣៦ ឆ្នាំមុនពេលយុទ្ធនាការ Europa League ចាប់ផ្តើម។

Areola បាននិយាយថា៖«Premier League គឺជាលីគល្អបំផុតមួយនៅក្នុងពិភពលោក ដូច្នេះខ្ញុំពិតជារីករាយជាមួយរដូវកាលមុន»។

Footballers who won World Cup without playing a single game including  Fulham's Alphonse Areola with France

«ទីក្រុងឡុងដ៍ គឺជាកន្លែងដ៏ល្អសម្រាប់រស់នៅ និងធ្វើការផងដែរ។ វាពិតជាលំបាកសម្រាប់ខ្ញុំ និងក្រុម ប៉ុន្តែខ្ញុំចូលចិត្តលេងនៅ Premier League»។

«West Ham បានធ្វើរដូវកាលដ៏ធំមួយកាលពីឆ្នាំមុន។ យើងមានក្រុមល្អ។ ខ្ញុំបានមើលការប្រកួតកាលពីរដូវកាលមុន ដូច្នេះខ្ញុំដឹងពីសក្តានុពល និងទេពកោសល្យនៅក្នុងក្រុមនេះ ដូច្នេះខ្ញុំមិនអាចរង់ចាំចាប់ផ្តើមបានទេ»។

Report claims West Ham target Alphonse Areola has made his mind up about  PSG exit - Hammers News

លោក Moyes អ្នកចាត់ការ West Ham បាននិយាយថា៖«Alphonse គឺជាអ្នកចាំទីដែលមានបទពិសោធន៍ និងមានទេពកោសល្យដែលបានលេងនៅកម្រិតខ្ពស់បំផុត និងធ្វើបានយ៉ាងល្អនៅក្នុងក្របខ័ណ្ឌ Premier League កាលពីរដូវកាលមុន»។

«យើងបានដឹងអំពីគុណសម្បត្ដិរបស់គាត់ជាយូរមកហើយ និងយើងគ្មានការសង្ស័យទេថាគាត់នឹងក្លាយជាកីឡាករ និងតួអង្គម្នាក់ទៀតដែលនឹងជួយពង្រឹងក្រុមរបស់យើង»៕

ប្រភព៖ BBC

Image

  • អត្ថ​បទ​ទាក់​ទង

    ភ្ជាប់ទំនាក់ទំនងជាមួយ SPORTREFRESH