Eriksen នឹងធ្វើតេស្តដើម្បីកំណត់ថាអាជីពអាចបន្តឡើងវិញបានទេ បន្ទាប់ពីគាំងបេះដូង

Christian Eriksen នឹងត្រលប់ទៅ Inter Milan នៅសប្តាហ៍ក្រោយដើម្បីធ្វើតេស្តថាតើគាត់អាចបន្តអាជីពលេងជាមួយក្លិបបានទេ។

កីឡាករអន្តរជាតិដាណឺម៉ាករូបនេះបានដួលនៅលើទីលាន បន្ទាប់ពីរងរបួសគាំងបេះដូងអំឡុងការប្រកួតបើកឆាកពានរង្វាន់ Euro 2020 ទល់នឹងហ្វាំងឡង់កាលពីថ្ងៃទី ១២ ខែមិថុនា។

Christian Eriksen not able to play again in Serie A unless defibrillator removed - The Athletic

កីឡាករវ័យ ២៩ ឆ្នាំរូបនេះត្រូវបានបំពាក់ដោយឧបករណ៍ការពារបេះដូង (ICD) ហើយគ្រូពេទ្យត្រូវប្រាកដថាគាត់អាចបន្តលេងបានដោយគ្មានម៉ាស៉ីនទាំងនេះប្រសិនបើត្រូវលេងនៅ Serie A ម្តងទៀត។

គាត់នឹងឆ្លងកាត់ការពិនិត្យសុខភាពនៅ Inter ដើម្បីមើលថាតើគាត់អាចបន្តការប្រកួតប្រជែងក្នុងកម្រិតខ្ពស់បំផុតបានដែរ ឬទេ។

Denmark's Christian Eriksen given CPR by medical staff after collapsing on pitch during Euro 2020 match | South China Morning Post

វាមិនទំនងទេដែលគាត់នឹងលេងយ៉ាងហោចណាស់ ៦ខែ បើទោះបីជាអ្វីៗដំណើរការល្អក៏ដោយ ប៉ុន្តែការវិលត្រឡប់ទៅប្រទេសអ៉ីតាលីវិញមានន័យថា Eriksen នឹងត្រូវជួបជាមួយមិត្តរួមក្រុមនៅដើមខែសីហា។

Eriksen បានជួយ Inter ឈ្នះពានរង្វាន់ Serie A ជាលើកដំបូងចាប់តាំងពីឆ្នាំ២០១០ មុនពេលធ្វើដំណើរទៅ Euro ជាមួយ ក្រុមជម្រើសជាតិដាណឺម៉ាក។

Image

អតីតខ្សែបម្រើរបស់ Spurs រូបនេះបានចាប់ផ្តើមការប្រកួតជាមួយ ហ្វាំងឡង់ ប៉ុន្តែបានដួលនៅចុងវគ្គទី ១។ បន្ទាប់មករូបគេត្រូវបានជួយសង្គ្រោះ ហើយត្រូវបានបញ្ជូនទៅមន្ទីរពេទ្យ Rigshospitalet នៅទីក្រុង Copenhagen។

បន្ទាប់ពីការព្យាបាល សហព័ន្ធបាល់ទាត់ដាណឺម៉ាកបានបញ្ជាក់ថា Eriksen បានត្រលប់មកផ្ទះវិញនៅថ្ងៃទី ១៨ ខែមិថុនា បន្ទាប់ពីទទួលបានព្យាបាលប្រកបដោយប្រសិទ្ធភាពដើម្បីឱ្យមានការដាក់បញ្ចូលឧបករណ៍ការពារបេះដូង cardioverter defibrillator (ICD)។

Denmark's Christian Eriksen collpased on ground during Euro 2020 match, fans and players send in good wishes on Twitter - Marketshockers

អវត្តមានរបស់គាត់ ដាណឺម៉ាក ធ្វើបានយ៉ាងល្អក្រោយបរាជ័យការប្រកួតបើកឆាក ២ លើកក្នុងពូលដើម្បីឈានទៅវគ្គបន្តដែលទីបំផុតបានចាញ់ អង់គ្លេស ២-១ បន្ទាប់ពីការប្រកួតបន្ថែមម៉ោងនៅវគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ។

ទន្ទឹមនឹងនេះ Eriksen ត្រូវបានគេថតរូបជាមួយអ្នកគាំទ្រវ័យក្មេងម្នាក់នៅឆ្នេរ Tidvilde Strand ភាគខាងជើងប្រទេសដាណឺម៉ាក កាលពីដើមខែកក្កដា៕

ប្រភព៖ Sky Sport

Oh s**t, I've only just turned 29': what Christian Eriksen said after he was resuscitated

Image

  • អត្ថ​បទ​ទាក់​ទង

    ភ្ជាប់ទំនាក់ទំនងជាមួយ SPORTREFRESH