ក្ដៅៗ! ថៃសម្រេចបញ្ឈប់លោក Akira Nishino ក្រោយដឹកនាំថៃធ្លាក់ត្រឹមជុំទី២ ពានរង្វាន់ FIFA World Cup 2022

ក្រុមជម្រើសជាតិថៃសម្រេចបញ្ឈប់លោក Akira Nishino កាលពីម្សិលមិញនៅថ្ងៃព្រហស្បតិ៍ ទី២៩ ខែកក្កដា ក្រោយដឹកនាំថៃធ្លាក់ត្រឹមជុំទី២ ពានរង្វាន់ FIFA World Cup 2022។

គួរបញ្ជាក់ថាលោក Akira Nishino បានចូលដឹកនាំជម្រើសជាតិថៃអស់រយៈពេល២ឆ្នាំមកហើយ រាប់ចាប់តាំងពីឆ្នាំ២០១៩មក ខណៈសមិទ្ធផលរបស់ហាក់មិនគាប់ប្រសើរឡើយទាំងដឹកនាំឈុតធំនិងឈុតយុវជន។

បច្ចុប្បន្ន គ្រូជំនួយលោក Anurak Srikerd កំពុងកាន់តំណែងជាគ្រូបង្គោលបណ្ដោះអាសន្ន។ ហើយខាងសហព័ន្ធបាល់ទាត់ថៃកំពុងស្វែងរកគ្រូបង្គោលថ្មីដើម្បីដឹកនាំក្រុមថៃត្រៀមប្រកួតជម្រុះ AFC U23 Championship 2023 នៅខែកញ្ញា ខាងមុខនេះ។

ប្រភព៖ Bangkokpost

  • ភ្ជាប់ទំនាក់ទំនងជាមួយ SPORTREFRESH