លិខិត​លាជាផ្លូវការរបស់​ Varane ផ្ញើរទៅកាន់អ្នកគាំទ្រ Real Madrid

លិខិត​លាជាផ្លូវការរបស់​ Varane ៖ “ពេលវេលា​កន្លងមកនេះគឺពោរពេញទៅដោយអារម្មណ៍រំជេីបរំជួល​ អារម្មណ៍ជាច្រើនដែលខ្ញុំចង់ចែករំលែកជាមួយអ្នកទាំងអស់គ្នា។ បន្ទាប់​ពីរយ:ពេល ១០ ឆ្នាំដ៏អស្ចារ្យនៅ Real Madrid (ក្លិបមួយដែលនឹងស្ថិតនៅក្នុងបេះដូងខ្ញុំជានិច្ច​) ពេលនេះជាពេលដែលខ្ញុំត្រូវនិយាយពាក្យលា។
ចាប់តាំងពីខ្ញុំមកនៅឆ្នាំ ២០១១ យើងរួបរួមគ្នាលើសពីការរំពឹងទុក​ និងសម្រេចបាននូវអ្វីដែលខ្ញុំមិនដែលស្រមៃថានឹងអាចធ្វេីបាន។ ខ្ញុំសូមថ្លែងអំណរគុណដល់ក្រុមគ្រូបង្វឹកទាំងអស់​ និងមនុស្សទាំងអស់ដែលធ្វើការ​ ឬ​ ធ្លាប់ធ្វើការនៅក្លិបមួយនេះ​ អរគុណ​សម្រាប់អ្វីគ្រប់យ៉ាងដែលពួកគេបានធ្វើសម្រាប់ខ្ញុំ។ សូមថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅផងដែរដល់អ្នកគាំទ្រទាំងអស់​ដែលតែងតែផ្តល់ក្តីស្រលាញ់​មកដល់រូបខ្ញុំ​ ហេីយដោយសារ​ការទាមទារដ៏អស្ចារ្យរបស់ពួកគេ​ ទេីបជំរុញឱ្យខ្ញុំព្យាយាមអស់ពីលទ្ធភាព​ ព្រមទាំងប្រយុទ្ធតស៊ូដើម្បីជោគជ័យទាំងអស់។
ខ្ញុំមានកិត្តិយសក្នុងការចែករំលែកបន្ទប់ផ្លាស់សម្លៀកបំពាក់ជាមួយកីឡាករឆ្នើមៗនៅលើពិភពលោក។ ជ័យជម្នះរាប់មិនអស់ដែលខ្ញុំនឹងមិនអាចបំភ្លេចបាន​ ជាពិសេសគឺ​ពាន​ UCL ទីដប់របស់យេីង។ ខ្ញុំដឹងថា វាជាសំណាងដ៏វិសេសវិសាលមួយ​ក្នុងការរស់នៅក្នុងគ្រាពិសេសៗទាំងនោះ។
ជាទីបញ្ចប់​ ខ្ញុំសូមថ្លែងអំណរគុណដល់ប្រជាជនអេស្ប៉ាញទាំងអស់​ និងជាពិសេសទីក្រុង​ Madrid ដែលជាកន្លែងដែលកូនរបស់ខ្ញុំទាំងពីរបានកើតមក។ ប្រទេសនេះនឹងនៅតែពិសេសសម្រាប់ខ្ញុំជានិច្ច។ វាជាការធ្វេីដំណើរដ៏អស្ចារ្យនៅគ្រប់ករណីទាំងអស់។ ខ្ញុំចាកចេញដោយបានព្យាយាមអស់ពីលទ្ធភាពដេីម្បីធ្វេីរឿងគ្រប់យ៉ាង​ ហេីយខ្ញុំនឹងមិនផ្លាស់ប្ដូររឿងរ៉ាវរវាងយេីងនោះឡេីយ។
ប្រភព៖ Evening New
  • ភ្ជាប់ទំនាក់ទំនងជាមួយ SPORTREFRESH