ស៊ុយអែតទម្លាក់ជប៉ុន ឯប្រេសុីល អង់គ្លេស និង ហូឡង់ហាលអាវត្រឹមវគ្គ៨ក្រុមក្រោយ

ក្រុមកីឡាបាល់ទាត់ផ្នែកនារីរបស់ម្ចាស់ផ្ទះជប៉ុន ប្រេសុីល អង់គ្លេស និងហូឡង់សុទ្ធតែត្រូវធ្លាក់ចេញពីការប្រកួតដើម្បីមេដាយអូឡាំពិកក្រុងតូក្យូឆ្នាំ២០២០ ត្រឹមវគ្គ៨ក្រុមក្រោយ។ ក្រុមដែលបានកៅអីទៅវគ្គ៤ក្រុមចុងក្រោយមានកាណាដា អូស្រ្តាលី ស៊ុយអែត និង អាមេរិច។

កាណាដា យកឈ្នះ ប្រេសុីលដោយបាល់ប៉េណាល់ទី ៤-៣ បន្ទាប់ពី១២០នាទីស្មើគ្នា ០ទល់០ ខណ:អាមេរិច ក៏បានយកឈ្នះហូឡង់ដោយបាល់ប៉េណាល់ទីផងដែរដោយលទ្ធផល ៤-២ បន្ទាប់ពីស្មើគ្នា ២ទល់២។ រីឯអូស្រ្តាលី វាយបកយកឈ្នះអង់គ្លេស ៤ទល់៣ និង ស៊ុយអែតយកម្ចាស់ផ្ទះជប៉ុន ៣ទល់នឹង១។

– ក្រុមដែលអាចឡើងទៅជួបគ្នាវគ្គពាក់កណ្តាល់ផ្តាច់ព្រ័ត្រមានដូចជា៖ កាណាដា ប៉ះជាមួយ អាមេរិច និង អូស្រ្តាលី ប៉ះ ស៊ុយអែត។

ប្រភព៖ Olympic

  • ភ្ជាប់ទំនាក់ទំនងជាមួយ SPORTREFRESH