ខ្សែប្រយុទ្ធអង់គ្លេស Jack Grealish ជិតផ្លាស់ទៅ Man City ពី Aston Villa ក្នុងតម្លៃ ១០០ លានផោន។ គេនឹងបញ្ចប់ការផ្ទេរនៅសប្ដាហ៍នេះ។
ខ្សែការពារអាហ្សង់ទីន Cristian Romero របស់ Atalanta ដែលទើបឈ្នះ Copa America ថ្មីៗ រំពឹងទៅចូលរួមជាមួយ Tottenham ។ គេកំពុងទាក់ទងផ្ទាល់ជាមួយក្លិប។ រឿងចចាមអារ៉ាមផ្លាស់ទៅ Spurs មិនមានទេ។
ខ្សែបម្រើ Alfie Devine ដែលទើបចូលវ័យ ១៧ ឆ្នាំបានចុះកុងត្រាលេងឲ្យក្លិបអាជីពលើកដំបូងជាមួយ Spurs។ ខ្សែបម្រើវ័យក្មេងរូបនេះទើបចូលវ័យ ១៧ ឆ្នាំនៅថ្ងៃនេះ ហើយចុះកុងត្រាលេងឲ្យក្លិបរហូតដល់ឆ្នាំ ២០២៤។
Wolves បានគិតថាចង់នាំខ្សែប្រើ Juventus កីឡាករ Aaron Ramsey មក Premier League វិញ។ ខ្សែបម្រើវេលក៏មិនសូវជោគជ័យនៅ Juventus ដែរ។
Aston Villa ត្រូវចំណាយ ៤០ លានផោនឲ្យ Norwich City បើសិនចង់បានខ្សែបម្រើ Todd Cantwell។
ខ្សែប្រយុទ្ធ Santos វ័យ ១៩ ឆ្នាំ Kaio Jorge គ្រោងផ្លាស់ទៅ Juventus។ ថ្មីៗនេះ Juve បានយល់ព្រមលក្ខខណ្ឌជាមួយខ្សែប្រយុទ្ធវ័យក្មេងរូបនេះហើយ ដែលកិច្ចសន្យាផុតឆ្នាំ ២០២១។
Raheem Sterling មិនទាន់បានជជែកកិច្ចសន្យាថ្មីជាមួយ Manchester City ទេ ប៉ុន្តែ គេមានសុវត្ថិភាពមិនផ្លាស់ទៅណាឡើយ។ ខ្សែប្រយុទ្ធរូបនេះ មិនមានហានិភ័យទោះ Jack Grealish ផ្លាស់មកទឹកដី Etihad Stadium ក៏ដោយ ហើយគេស្ថិតក្នុងផែនការប្រើប្រាស់របស់ Pep Guardiola ដដែល។
Manchester United ព្រលយពាក្យរឿងចង់បាន Saul Niguez បើសិន Paul Pogba ផ្លាស់ទៅ PSG មែននោះ។ ខ្សែបម្រើ Atletico Madrid ត្រូវបានគេមើលឃើញថាជាអ្នកជំនួស Pogba ដ៏ល្អបំផុត។
ប្រភព៖ Goal