នៅថ្ងៃសុក្រ ទី៣ ខែកញ្ញា ព្រឹត្តិការណ៍ប្រកួតផ្សាយផ្ទាល់ដែលសុទ្ធតែកីឡាការិនីទាំងអស់មកពីជុំវិញពិភពលោកនឹងធ្វើឲ្យកក្រើកនារាត្រី ONE: EMPOWER។
(ម្ចាស់ខ្សែក្រវាត់ពិភពលោករបស់ចិន Xiong Jing Nan)
គូឯកប្រចាំព្រឹត្តិការណ៍ ម្ចាស់ខ្សែក្រវាត់ពិភពលោករបស់ចិន Xiong Jing Nan ត្រូវដាក់ខ្សែក្រវាត់របស់ខ្លួនឲ្យកីឡាការិនីជើងឯកជឺជីតស៊ូពិភពលោក១៣សម័យរបស់ប្រេស៊ីល Michelle Nicolini។
គូឯករង ជាការប្រកួតនារីលក្ខណៈឃីកបុកសីង ONE Super Series រវាងកីឡាការិនីលំដាប់ពិភពលោក Anissa Meksen ជាមួយម្ចាស់ខ្សែក្រវាត់ពិភពលោក ISKA Atomweight K1 នាង Cristina Morales។
(កីឡាការិនីប្រេស៊ីល Michelle Nicolini)
ជាមួយគ្នានេះ ព្រឹត្តិការណ៍ប្រកួតខ្សែក្រវាត់ ONE Women’s Atomweight World Grand Prix ប្រកួតគុនចម្រុះវគ្គ១/៤ឬវគ្គ៨នាក់ដំបូងក៏ចាប់ផ្តើមនារាត្រីជាមួយគ្នា។
(កីឡាការិនីហ្វីលីពីន Denice Zamboanga)
កីឡាការិនី Denice Zamboanga ត្រូវជួបនឹងនារីខ្លាំងចំណាត់ថ្នាក់លេខ៥ Seo Hee Ham។ ចំណែកអ្នកឈរចំណាត់ថ្នាក់លេខ២កីឡាការិនីចិន Meng Bo ត្រូវប្រកួតជាមួយអ្នកលេចមុខថ្មី Grace “Thai Kitten” Cleveland ហើយកីឡាការិនីមិនទាន់ស្គាល់បរាជ័យរបស់ជប៉ុន Itsuki Hirata ត្រូវជួបនឹងកីឡាការិនីអាមេរិក Alyse Anderson ហើយអ្នកលេងឈរលេខ៤កីឡាការិនីថៃ Stamp Fairtex ត្រូវជួបដៃគូឈរលេខ៣ Alyona Rassohyna ដែលជាសត្រូវចាស់របស់ខ្លួន។
(កីឡាការិនីថៃ Stamp Fairtex )
ខាងក្រោមជាសមាសភាពគូប្រកួតនារីទាំងអស់។
- ម្ចាស់ខ្សែក្រវាត់ Xiong Jing Nan ប្រកួតជាមួយ Michelle Nicolini ដើម្បីខ្សែក្រវាត់ពិភពលោក
- Denice Zamboanga ប្រកួតជាមួយ Seo Hee Ham លក្ខណៈគុនចម្រុះ
- Alyona Rassohyna ប្រកួតជាមួយ Stamp Fairtex លក្ខណៈគុនចម្រុះ
- Meng Bo ប្រកួតជាមួយ Grace Cleveland លក្ខណៈគុនចម្រុះ
- Itsuki Hirata ប្រកួតជាមួយ Alyse Anderson លក្ខណៈគុនចម្រុះ
- Anissa Meksen ប្រកួតជាមួយ Cristina Morales លក្ខណៈឃីកបុកសីង
(កីឡាការិនីអ៊ុយក្រែន Alyona Rassohyna ពេលឈ្នះ Stamp)
ប្រភព៖ ONE Championship