Liverpool ចាប់​អារម្មណ៍​ Insigne ​​ស្រប​ពេល Napoli ​​អនុញ្ញាត​ឱ្យ​ចាក​ចេញ

ក្លិប​ហង្ស​ក្រហម​ Liverpool កំពុង​ចាប់​អារម្មណ៍​លើ​ខ្សែ​បម្រើ​ជម្រើស​ជាតិ​អ៊ីតាលី Lorenzo Insigne ​ខណៈ​ដែល​ពេល​នេះ​ម្ចាស់​ក្លិប​ Napoli ​​លោក​ Aurelio De Laurentiis ក៏​នឹង​អនុញ្ញាត​ឱ្យ​កីឡាករ​រូប​នេះ​ ចាក​ចេញ​ពី​ក្លិប​បាន។

សារព័ត៌មាន​ Corriere dello Sport ​​បាន​ឱ្យ​ដឹង​ថា Insigne វ័យ​៣០​ឆ្នាំ ​​នៅ​ជាប់​កុងត្រា​ជាមួយ​ Napoli តែ​មួយ​ឆ្នាំ​ទៀត​ប៉ុណ្ណោះ ហើយ​ពុំ​មាន​ការ​ព្រមព្រៀង​លើ​កិច្ចសន្យា​ថ្មី​ជាមួយ​ក្លិប​នៅ​ Serie A មួយ​នេះ​ទេ។ កីឡាករ​រូប​នេះ បច្ចុប្បន្ន​​មាន​តម្លៃ​ខ្លួន​ប្រហែល ​​២៥​លាន​អឺរ៉ូ (២១,៣​លាន​ផោន) ​ហើយ​ Liverpool ​​កំពុង​គ្រោង​ដេញ​ថ្លៃ ​​ខណៈ​ដែល​អ្នកចាត់ការ​ Jurgen Klopp កំពុង​ត្រូវ​ការ​ខ្សែ​បម្រើ​បន្ថែម។

Insigne បាន​លេង​ដល់​កម្រិត​កំពូល​ជា​ច្រើន​ឆ្នាំ​មក​​ហើយ​ឱ្យ​ក្រុម​ Napoli ​​ដោយ​បង្ហាញ​ខ្លួន​ឱ្យ​ក្រុម​នេះ​សរុប​បាន ៣៩៧​ប្រកួត និង​ស៊ុត​បាន ១០៩​គ្រាប់។ ខ្សែ​បម្រើ​ល្បឿន​លឿន​រូប​នេះ ក៏​ជា​តួអង្គ​ដ៏​សំខាន់​ជួយ​ឱ្យ​​ក្រុម​ជម្រើស​ជាតិ​អ៊ីតាលី លើក​ពាន​ Euro 2020 ផង​ដែរ៕

ប្រភព៖ Echos

  • ភ្ជាប់ទំនាក់ទំនងជាមួយ SPORTREFRESH