Man City ​​ចេញ​​កាល​វិភាគ​ពិនិត្យ​សុខភាព​ Jack Grealish ​​​ហើយៗ

ក្លិប​ម្ចាស់​ការពារ​តំណែង​ជើង​ឯក​ Manchester City ​​បាន​ត្រៀម​​​កាល​វិភាគ​សម្រាប់​ពិនិត្យ​សុខភាព​ខ្សែ​បម្រើ Jack Grealish ​​រួច​រាល់​ហើយ​ ដើម្បី​បញ្ចប់​ការ​ផ្ទេរ​ពី​ក្លិប​ Aston Villa មក​កាន់​កីឡដ្ឋាន​ Etihad ​​ជា​ផ្លូវការ។ នេះ​បើ​តាម​ប្រភព​ទុក​ចិត្ត​មួយ។

បើ​តាម​លោក​ Fabrizio Romano ​​​អ្នកសារព័ត៌មាន​កីឡា​លើ​ផ្នែក​ដោះដូរ​​​ដែល​គេ​ជឿ​ទុក​ចិត្ត​បំផុត​ បាន​ឱ្យ​ដឹង​ថា នៅ​ពេល​នេះ​ក្លិប​ Man City ​​បាន​ត្រៀម​កិច្ចសន្យា​ និង​ចេញ​កាល​វិភាគ​ពិនិត្យ​សុខភាព​សម្រាប់​ខ្សែ​បម្រើ​ជម្រើស​ជាតិ​អង់គ្លេស​ហើយៗ ​​បន្ទាប់ពី​ Aston Villa ​​ព្រមព្រៀង​គ្នា​ ក្នុង​តម្លៃ​ផ្ទេរ​ប្រមាណ ​​១០០​លាន​ផោន។

យ៉ាងណាក្តី ​​បន្ទាប់ពី​ក្លិប​ទាំង​ពីរ​បាន​ព្រមព្រៀង​គ្នា​ហើយ ជំហ៊ាន​បន្ទាប់​គឺ​អាស្រ័យ​លើ​ការ​សម្រេច​ចិត្ត​របស់​កីឡាករ​ខ្លួន​ឯង​ថា​ចង់​ផ្ទេរ​ចេញ ឬ​មិន​ផ្ទេរ។ Grealish ​​ជា​​កីឡាករ​ដែល​អ្នកគាំទ្រ​ Aston Villa ​​ស្រឡាញ់​បំផុត​ ​ដូច្នេះ​រូប​គេ​មិន​ចង់​ចេញ​ពី​ក្លិប​មួយ​នេះ​ងាយៗ​នោះ​ទេ ប៉ុន្តែ​ការ​ផ្ទេរ​ទៅ​ចូល​រួម​ជាមួយ​ Man City ​​ជា​ឱកាស​បាន​ឈ្នះ​ពាន និង​អភិវឌ្ឍ​អាជីព​ដល់​កម្រិត​កំពូល។ សម្រាប់​ Man City ​​ជឿ​ថា​ពួកគេ​នឹង​អាច​ទទួល​បាន​កីឡាករ​វ័យ​២៤​ឆ្នាំ ក្នុង​រយៈពេល​ប៉ុន្មាន​ម៉ោង​ដ៏​ខ្លី​ខាង​មុខ៕

ប្រភព៖ Si.com

  • អត្ថ​បទ​ទាក់​ទង

    ភ្ជាប់ទំនាក់ទំនងជាមួយ SPORTREFRESH