Neymar ទទួល​បាន​ការ​ចាក់​វ៉ាក់​សាំង កូវីដ-១៩ ហើយ

Neymar Jr. បាន​ទទួល​ការ​ចាក់​វ៉ាក់​សាំង​​​កូវីដ-១៩ ហើយ​ពី​សំណាក់​គ្រូ​ពេទ្យ​កាល​ថ្ងៃ​ម្សិលមិញ​នៅ​ប្រទេស​បារាំង។  ខ្សែ​ប្រយុទ្ធ​​​ជម្រើស​ជាតិ​ប្រេស៊ីល​វ័យ ២៩ ឆ្នាំ ​ទទួល​វ៉ាក់​សាំង​នេះ បន្ទាប់​ពី ​ប្រធានា​ធិបតី​​បារាំង​លោក Emmanuel Macron ​បាន​ប្រកាស​ថា​ប្រជា​ជន​ទូទៅ​អាច​ទទួល​ ​វ៉ាក់​សាំង​បាន​​កាល​សប្ដាហ៍​មុន​​។

Neymar Jr. ​បាន​បង្ហោះ​វីដេអូ​អំពី​ការ​ចាក់​វ៉ាក់​​​សាំង​នេះ​នៅ​ Instagram របស់​ខ្លួន​ដោយ​ទឹក​មុខ​សប្បាយ​រីករាយ និង​លើក​ដៃ​ជា​សញ្ញា​​ជោគជ័យ។ ​នេះ​ជា​សារ​ផ្ញើ​​ក្ដី​សង្ឃឹម​អំពី​ការ​ទទួល​វ៉ាក់​សាំង​ទៅ​កាន់​អ្នក​គាំទ្រ និង​មនុស្ស​គ្រប់​រូប។

«​ក្រោយ​​រង់​ចាំ​ជា​យូរ ពេល​វេលា​របស់​ខ្ញុំបាន​មក​ដល់​ហើយ។  ខ្ញុំ​សប្បាយ​រីករាយ​ណាស់​ពេល​នេះ។ … ខ្ញុំ​សង្ឃឹម​ថា​អ្វីៗ​​នឹង​​​ប្រសើរ​ឡើង​ឆាប់​រហ័ស​តាម​តែ​អាច​ធ្វើ​ទៅ​បាន។ ហើយ​វា​មិន​ត្រឹម​តែ​ប្រទេស​របស់​ខ្ញុំ​​ប្រេស៊ី​ទេ ​ប៉ុន្តែ​ថែម​ទាំង​ពិភព​លោក​ទាំង​មូល​ត្រូវ​ទទួល​វាក់សាំង។

ប្រភព​ពី Neymarjr.com មិន​បាន​បង្ហើប​អំពី​ប្រភេទ​វ៉ាក់​សាំង​ដែល​​ត្រូវ​ចាក់​ទេ ប៉ុន្តែ ​ថ្មីៗ​នេះ សារព័ត៌មាន​បាន​ចុះ​ផ្សាយ​ព្រោង​ព្រាត​ថា Neymar និង Messi ​នឹង​ទទួល​វ៉ាក់​សាំង Sinovac ពី​ក្រុម​ហ៊ុន​ចិន​ Sinovac Biotech ដែល​​បាន​ដឹក​នាំ​កម្ពុជា​រាប់​ម៉ឺន​ដូស៕

 

 

ប្រភព៖ IG, Neymarjr.com

  • ភ្ជាប់ទំនាក់ទំនងជាមួយ SPORTREFRESH