ក្លឹបបាល់ទាត់កំពូលៗនៅបណ្តាលប្រទេសអាស៊ីអាគ្នេយ៍មកពី៧ប្រទេសនឹងចូលរួមប្រកទកីឡាបាល់ទាត់អេឡិចត្រូនិកប្រចាំតំបន់ ជាលើកដំបូងមិនធ្លាប់មានដែលនឹងចាប់ផ្តើមពីថ្ងៃទី៧ ខែតុលា ខាងមុខនេះ។
ក្លឹបបាល់ទាត់អាជីពមកពី៧ប្រទេសមាន ក្លឹប Johor Darul Ta’zim FC របស់ម៉ាឡេស៊ី ក្លឹប Persib Bandung របស់ឥណ្ឌូណេស៊ី ក្លឹប Tampines Rovers FC របស់សិង្ហបុរី ក្លឹប Buriram United FC របស់ថៃ ក្លឹប Chonburi FC របស់ថៃ ក្លឹប Nagaworld FC របស់កម្ពុជា ក្លឹប United City FC របស់ហ្វីលីពីន និងក្លឹប Ho Chi Minh City FC របស់វៀតណាម។
ព្រឹត្តិការណ៍ប្រកួត eFootball PES រដូវកាល២០២១នឹងធ្វើបច្ចុប្បន្នភាពតាមរយៈ Playstation 4។ ក្រុមទាំងនឹងត្រូវប្រកួតប្រជែងដើម្បីគ្រោងជើងឯកដែលមានប្រាក់រង្វាន់សរុប៩ពាន់ដុល្លារអាមេរិក។
ចាប់ផ្តើមពីងថ្ងៃទី៩ ខែកញ្ញាសម្រាប់រយៈពេល៥សប្តាហ៍ជាប់គ្នា ការប្រកួតនឹងផ្សាយផ្ទាល់តាមរយៈផេកហ្វេសប៊ុក និងគណនី Youtube ផ្លូវការរបស់ CeF។
ការប្រកួតនឹងមានពីរផ្នែកគឺផ្នែក ELITE និង STAR។ ផ្នែក ELITE ក្រុមបាល់ទាត់ដែលចូលរូមនឹងតំណាងដោយកីឡាករអេឡិចត្រូនិកអាជីព។ ចំណែក ផ្នែក STAR វិញគឺចាតារាបាល់ទាត់មកពីទូទាំងតំបន់ដូចជាកីឡាករ Mohamadou Sumareh (ម៉ាឡេស៊ី), កីឡាករBeckham Putra (ឥណ្ឌូណេស៊ី), កីឡាករ Worachit Kanitsribumphen (ថៃ) និងកីឡាករ Lam Ti Phong (វៀតណាម)។
ជាមួយគ្នានេះ ផ្នែក Elite គឺជាការប្រកួតគោលសំខាន់ ខណៈផ្នែកតារាវិញគឺមានគោលបំណងដើម្បីផ្តល់ភាពសប្បាយរីករាយ និងទាក់ទាញអ្នកគាំទ្រទូទាំងតំបន់។
លោក Yong-Chul Yun នាយកប្រតិបត្តិ Champions eFootball មានប្រសាសន៍ថា ៖«វាមិនភ្ញាក់ផ្អើលទេដែលកីឡាអេឡិចត្រូនិក និងការប្រកួតហ្កេមបានក្លាយផ្នែកដ៏សំខាន់នៃការកម្សាន្ត។ យើងមានមោនភាពដែលនាំយកព្រឹត្តិការណ៍ទៅកាន់ពិភពកីឡា។ ក្នុងខ្លឹមសារ ចក្ខុវិស័យរបស់យើងសម្រាប់ Champions eFootball គឺដើម្បីផ្តល់ឲ្យវេទិកានេះសម្រាប់ក្លឹបល្អៗមួយចំនួនក្នុងពោភពលោកចូលរួមប្រកួតប្រជែងក្នុងកម្រិតខ្ពស់ ខណៈការទាក់ទាញអ្នកគាំទ្រវ័យក្មេង និងអ្នកនិយមចូលចិត្តកីឡា esports ពីទូទាំងតំបន់»។
លោក Chen Yepern នាយកក្លឹបរបស់ Nagaworld FC បានឲ្យដឹងថា ៖«ខ្ញុំពិតជារីករាយដែលឃើញក្លឹបរបស់យើងចួលរួមព្រឹត្តិការណ៍បាល់ទាត់អេឡិចត្រូនិកក្នុងតំបន់ជាផ្លូវការលើកដំបូងនេះ ក្នុងនាមតំណាងឲ្យក្លឹបបាល់ទាត់កម្ពុជា។ នេះនឹងកាន់តែជំរុញពួកយើងឲ្យទំនាក់ទំនងកីឡាអេឡិចត្រូនិកតាមរយៈការអភិវឌ្ឍពាណិជ្ជកម្ម និងទីផ្សាររបស់យើង ហើយសង្ឃឹមថា វេទិកានេះអាចជួយឲ្យយើងឲ្យកាន់តែរីករាយជាកីឡា esports នៃក្លឹបបាល់ទាត់ប្រពៃណីនៅអាស៊ាន។ ខ្ញុំសង្ឃឹមថា យើងអាចបង្ហាញពីភាពខ្លាំងរបស់យើងនៅក្នុងបាល់ទាត់អេឡិចត្រូនិកតាមរយៈព្រឹត្តិការណ៍Champions eFootball»៕
ប្រទេស | ក្លឹប | |
1 | ម៉ាឡេស៊ី | Johor Darul Ta’zim FC |
2 | ឥណ្ឌូណេស៊ី | Persib Bandung |
3 | សិង្ហបុរី | Tampines Rovers FC |
4 | ថៃ | Buriram United FC |
5 | ថៃ | Chonburi FC |
6 | កម្ពុជា | Nagaworld FC |
7 | ហ្វីលីពីន | United City FC |
8 | វៀតណាម | Ho Chi Minh City FC |