ទូតអាមេរិកនៅខ្មែរជូនពរកីឡាករអាមេរិកកំណើតខ្មែរ ចូដាន ពិសី ប្រកួត១/២ស្អែក

បន្ទាប់​ពី​ការ​ប្រកួត​វគ្គ​ជម្រុះ​ថ្ងៃ​ទី​១ កីឡាករ​លោត​ទឹក​ជម្រើស​ជាតិ​អាមេរិក Jordan Windle ដើម​កំណើត​ខ្មែរបាន​ឡើង​ទៅ​កាន់​វគ្គ​ពាក់​កណ្តាល​ផ្តាច់​ព្រ័ត្រ​​លើ​វិញ្ញាសា Men’s 10m Platform ក្នុង​ព្រឹត្តិការណ៍​កីឡា​អូឡាំពិក​នៅ​ទី​ក្រុង​តូក្យូ ប្រទេស​ជប៉ុន។

(កីឡាករ Jordan Windle ពេល​ប្រកួត)

សម្រាប់​ការ​ប្រកួតវគ្គ​ជម្រុះ​ Jordan Windle រក​ពិន្ទុ​បាន​ចំនួន​៣៩០.០៥​ដែលធ្វើ​ឲ្យ​រូប​គេ​គ្រប់​គ្រាន់​ដើម្បី​ទៅ​វគ្គ​ពាក់​កណ្តាល​ផ្តាច់​ព្រ័ត្រ​ក្នុង​ចំណោម​បេក្ខជន​​១៨​​នាក់​ចុង​ក្រោយ។ យ៉ាង​ណា​គេ​ធ្វើ​មិន​សូវ​បាន​​ល្អ​ទេ​ដោយ​ស្ថិត​នៅ​ចំណាត់​ថ្នាក់​លេខ១៥​ក្នុង​ចំណោម​បេក្ខជាប់​ទាំង​១៨​នាក់។

ចំណែក​កីឡាករ​ចិន​ពីរ​នាក់​ស្ថិត​នៅ​លំដាប់​លេខ​១ និង​លេខ​២​ដែល​មាន​សង្ឃឹម​ខ្ពស់​ក្នុង​ការ​ឈ្នះ​មេដាយ។

(កីឡាករ Jordan Windle មាន​ទង់​ជាតិ​កម្ពុជា​លើ​ដៃ)

កីឡាករ Jordan ដែល​មាន​ឈ្មោះ​ខ្មែរ ពិសី ត្រូវ​បានបុរស​ជន​ជាតិ​អាមេរិក​កាំង​ស្រឡាញ់​ភេទ​ដូច​គ្នា​យក​ទៅ​ចិញ្ចឹម​តាំង​ពី​រូប​គេ​អាយុ​១៨​ខែ​ដែល​ស្ថិត​នៅ​ក្នុង​មណ្ឌល​កុមារ​​មួយ​ក្នុង​ប្រទេស​កម្ពុជា។

(Jordan ជាមួយ​ឪពុក​កាល​នៅ​ពី​តូច)

Windle ដែល​ដើរ​តួជា​ឪពុក​ផង ម្តាយ​ផង​បាន​ចិញ្ចឹម​ និង​អប់រំ​ឲ្យ​ក្លាយ​ជា​យុវជន​ល្អ​ក្នុង​សង្គម និង​ជួយអភិវឌ្ឍ​រហូត​ក្លាយ​ជា​កីឡាករ​លោត​ទឹក​អាជីព។ ឥឡូវ​នេះ​រូប​គេ​តំណាង​ឲ្យ​ជម្រើស​ជាតិ​អាមេរិក​ប្រកួត​ក្នុង​ព្រឹត្តិការណ៍​ពិភព​លោក​អូឡាំពិក។

(Jordan ជាមួយ​ឪពុក​កាល​នៅ​ពី​តូច)

ស្ថានទូត​អាមេរិក​ប្រចាំ​នៅ​ទី​ក្រុង​ភ្នំពេញ​បាន​និយាយតាម​ផេក​ហ្វេសប៊ុក​ផ្លូវ​ការ​របស់​ខ្លួន​ថា ៖«យើង​មាន​​ចិត្ត​រំភើប​ចំពោះ​រឿង​​របស់​ Jordan​ និងឪពុក​របស់​គាត់។ សូម​ចូល​រួម​​ជូន​ពរ​គាត់​ ឱ្យ​ជួប​​នឹង​សំណាង​ល្អ​ ក្នុង​ពេល​ដែល​គាត់​ចូល​ប្រកួត​​ក្នុង​វិញ្ញាសា​បុរស​ លោត​កម្ពស់​១០​ម៉ែត្រ នៅ​ថ្ងៃស្អែក!៕

  • អត្ថ​បទ​ទាក់​ទង

    ភ្ជាប់ទំនាក់ទំនងជាមួយ SPORTREFRESH