កីឡាករលោតទឹកជម្រើសជាតិអាមេរិកដើមកំណើតខ្មែរ Jordan Windle ទទួលបានការចាប់អារម្មណ៍ពីមនុស្សស្ទើរទូទាំងពិភពលោកដោយសាររូបគេជាក្មេងកំព្រាត្រូវបានលោក Jerry Windle យកទៅចិញ្ចឹមតាំងពីអាយុ១៨ឆ្នាំ។
បន្ទាប់ពីទៅដល់ទឹកដីអាមេរិកលោក Jerry Windle ដែលត្រូវបានគេដឹងថាជាបុរសស្រឡាញ់ភេទដូចគ្នាចិញ្ចឹមនបីបាច់ថែរក្សាបានយ៉ាងល្អនិងបានជំរុញឲ្យក្លាយជាកីឡាករលោតទឹករហូតជាប់ជម្រើសជាតិអាមេរិក និងតំណាងឲ្យអាមេរិកទៅប្រកួតនៅកីឡាអូឡាំពិកនៅប្រទេសជប៉ុន។
រឿងរ៉ាវជីវិតក្មេងកំព្រា និងជាឪពុកស្រឡាញ់ភេទដូចគ្នាដែលដើរតួជាម្តាយផង ជាឪពុកផងទទួលបានការចាប់អារម្មណ៍យ៉ាងខ្លាំង។ បណ្តាញសារព័ត៌មានធំៗស្ទើរទូទាំងពិភពលោកបានចេញផ្សាយពីដំណើរជីវិតកុមារកំព្រាកម្ពុជារូបនេះរហូតបានទៅប្រកួតងនៅកីឡាអូឡាំពិកជាលើកដំបូងក្នុងវ័យ២២ឆ្នាំ ហើយឈានដល់វគ្គផ្តាច់ព្រ័ត្រដោយស្ថិតនៅចំណាត់ថ្នាក់លេខ៩។
ដោយសារ Jordan Windle ដែលមានឈ្មោះខ្មែរ ពិសី ប្រកបដោយគន្លងធម៌បានធ្វើឲ្យលោក Jerry Windle សប្បាយចិត្តយ៉ាងខ្លាំង។
លោកបាននិយាយថា ៖«ខ្ញុំពិតជាមានមោទនភាពខ្លាំងណាស់សម្រាប់ Jordan Windle! កូនបានប្រកួតនៅអូឡាំពិកចប់ហើយនៅក្នុងស្មារតីជាអ្នកស្រឡាញ់កីឡា។ កូនបង្កើតប្រវត្តិសាស្ត្រទៀតហើយដែលក្លាយជាអ្នកមានសាច់ឈាមខ្មែរក្នុងកីឡាលោតទឹកដំបូងគេទៅចូលរួមប្រកួតកីឡាអូឡាំពិក និងបញ្ចប់ដោយស្ថិតនៅលើកំពូលទាំង១០លើលោក»។
«ដំណើរជីវិតរបស់កូនទើបតែចាប់ផ្តើមទេ។ រឿងរ៉ាវរបស់កូនទើបចាប់ផ្តើម និងឥទ្ធិពលរបស់កលូនលើជីវិតនៃមមនុស្សជាតិទើបចាប់ផ្តើម។ ពុកស្រឡាញ់កូនណាស់រកពាក្យអ្វីមកអធិប្បាយពុំបានឡើយ។ ពុកជាបានហៅកូនប្រុស និងធ្វើឲ្យពុកក្លាយជាបុរសដែលមាន និងសំណាងបំផុតក្នុងលោក»៕