Lionel Messi បានលើកឡើងថា ខ្លួនមានគោលដៅនិងក្តីស្រមៃចង់ឈ្នះពាន UEFA Champions League ម្តងទៀត និងឈ្នះជាមួយក្រុម Paris St-Germain នៅរដូវកាលនេះ។
ប្រធានក្រុមជម្រើសជាតិអាហ្សង់ទីន វ័យ៣៤ឆ្នាំ បានឈ្នះពាន UEFA Champions League ៤ដងមកហើយជាមួយក្រុម FC Barcelona និងឈ្នះជាលើកចុងក្រោយ កាលឆ្នាំ២០១៥។ រីឯក្រុម PSG កំពុងតែបន្តស្វែងរកពាន UEFA Champions League នេះ ជាលើកដំបូងក្នុងប្រវត្តិសាស្ត្រក្លិប បន្ទាប់ពីចាញ់ Bayern Munich វគ្គផ្តាច់ព្រ័ត្រ កាលឆ្នាំ២០២០។
Messi បាននិយាយក្នុងនាមជាកីឡាករ PSG ថា៖ “គោលដៅរបស់ខ្ញុំ និងក្តីស្រមៃរបស់ខ្ញុំគឺចង់ឈ្នះចង់ពាន UEFA Champions League ម្តងទៀត។ ខ្ញុំគិតថា យើងមានក្រុមកីឡាករដែលអាចធ្វើវាបាននៅទីនេះ។ ខ្ញុំគិតថា ក្លិបនេះបានត្រៀមខ្លួនរួចរាល់ហើយ ដើម្បីប្រយុទ្ធគ្រប់ពានរង្វាន់ទាំងអស់។ នេះជាគោលបំណងរបស់ខ្ញុំ គឺខ្ញុំចង់បន្តអភិវឌ្ឍខ្លួន និងចង់រក្សាការឈ្នះពានរង្វាន់ ហើយនេះជាមូលហេតុខ្ញុំផ្ទេរមកក្លិបនេះ”៕
ប្រភព៖ BBC