ដឹង​អ្វី​ខ្លះ​ពី​ការ​ប្រកួត​លីគ​កំពូល ៣ គូ​រសៀល​នេះ?

លីគ​កំពូលកម្ពុជា​ចាប់​ផ្ដើម ២​ សប្ដាហ៍​ហើយ​បន្ទាប់​ពី​រាជធានី​ភ្នំពេញ និង​ក្រុង​តាខ្មៅ​បាន​បិទ​ខ្ទប់។ ​នៅ​ថ្ងៃ​សៅរ៍​ទី ២២ ខែ ឧសភា  នេះ ​​ក្រុម​វិសាខា ​ត្រូវ​ប្រឈម​នឹង ព្រះខ័នរាជស្វាយរៀង នៅ​​កីឡដ្ឋាន​ព្រីនស៍ (៣:៣០ រសៀល) ,សូល​ទីឡូ​អង្គរ​ប៉ះ គិរីវង់សុខសែនជ័យ នៅ​ ​កីឡដ្ឋានអេស អ យូ (៣:៣០រសៀល), និង ភ្នំពេញ តតាំង ព្រៃវែង នៅ​​ស្មាត អ អេស អិន (៦ល្ងាច)។ ​ តើ​អ្នក​ដឹង​អ្វី​ខ្លះ​អំពី​​​​ការ​ប្រកួត ៣ គូ​នេះ?

១-វិសាខា (១០)vs ព្រះខ័នរាជស្វាយរៀង(២)
វិសាខា មិន​ដែល​ឈ្នះ​ទេ​ក្នុង​ពីរ​ប្រកួត​កន្លង​ទៅ​បាន​ត្រឹម​ស្មើ ​កង​​យោធពល​ខេមរភូមិន្ទ ០-០ និង ស្មើ នគរបាលជាតិ ១-១។ ​​
-អ្នក​ស៊ុត​បញ្ចូល​ទី​​តាម​ស្មើ នគរបាល​ជាតិ គឺ Ajayi ​បន្ទាប់​ពី​បញ្ជូនរបស់​ Zazai។

ចំណែក​ព្រះខ័នរាជ​ស្វាយ​រៀង​វិញ លេង បាន ៣ប្រកួ​ត​ឈ្នះ​ទាំង ៣​ប្រកួត​​ឈរ​នៅ​​ចំណាត់​ថ្នាក់​លេខ ២​ក្នុង​តារាង។ ​ពួក​គេ​ឈ្នះ អគ្គិសនីកម្ពុជា ៦-១ , ឈ្នះ ណាហ្គាវើលដ៍ ៣-១ និង ចុង​ក្រោយ​ឈ្នះ អាស៊ីអឺរ៉ុបយូណាយធីត ៥-៤។
-Miguel Angel Junco(Mika) ​រក​បាន​គ្រាប់​បាល់​ច្រើន​ជាង​គេ​បណ្ដោះ​អាសន្ន​ ៦ គ្រាប់ និង Assist ​បាន ១​ដង។
-Privat រក​បាន ​៣ គ្រាប់ និង​ Assist បាន ៤ ដង។
-ប្រាក់ មុន្នីឧត្ដម ២ គ្រាប់ ។
-សឿយ វិសាល ១ គ្រាប់ ។
-Mendy ១ គ្រាប់ និង Assist ១ ដង ។
-Thiago Santos និង សារ៉េត គ្រីយ៉ា Assist ម្នាក់​ម្ដង។

២-សូលទីឡូអង្គរ (១៣) vs គិរីវង់សុខសែនជ័យ(៦)
សូលទីឡូអង្គរ  លេង ៣ ប្រកួត​ចាញ់ទាំង ៣ ប្រកួត​របូត​គ្រាប់​បាល់​​រហូត​ដល់ ១៦ គ្រាប់ និង​រក​បាន​តែ​មួយ​គ្រាប់។ ​មួយ​គ្រាប់​នោះ​រក​បាន​ដោយ​ រ័ត្ន សំណាង ​​ដែល​បញ្ជូន​បាល់​ពី ផាន មករា ពេល​ចាញ់ ​ភ្នំពេញក្រោន ៧-១។

គិរីវង់សុខសែនជ័យ លេង​៤ប្រកួត​ឈ្នះ ២ ដង និង​ចាញ់​ពីរ​ដឹង។ ពួក​គេ​ឈ្នះ អាស៊ឺអឺរ៉ុប ៤-២ និង ឈ្នះ​ ព្រៃវែង ៣-០ ហើយ​រង​បរាជ័យ​លើ​ ​អង្គរ​ថាយហ្គឺរ និង​ភ្នំពេញក្រោន​ដោយ​លទ្ធផល ០-២ និង ១-២។
-Rosa Tardin ជា​អ្នក​រក​បាន​គ្រាប់​បាល់​ច្រើន​ជាង​គេ  ៣ គ្រាប់
– Reiya Kinoshita ១ គ្រាប់  និង Assist ៣គ្រាប់
– ដាវ នីម ១ គ្រាប់
– Osmar Jesuino ១ ​គ្រាប់
– ប្រាក់​ ចាន់រតនា ​១ គ្រាប់ និង Assist ១គ្រាប់
– ឯម ផាន់ណា ១ គ្រាប់
– David Jullien  , ហ៊ត ឈិនជិន, និង Taku   បញ្ជូនបាល់​ឲ្យ​មិត្ត​រួម​ក្រុម ​ស៊ុត​បាន​ម្នាក់ ១ គ្រាប់​ដូច​គ្នា។

៣-ភ្នំពេញក្រោន (៣)vs ព្រៃវែង (៧)
ភ្នំពេញក្រោន លេង ៣​ដង​ឈ្នះ​ទាំង ៣ ដង​កាន់ ៩ ពិន្ទុ​ពេញ។ ពួក​គេ​ឈ្នះ សូលទីឡូអង្គរ ៧-១, ឈ្នះ គិរីវង់សុខសែនជ័យ ២-១ និង ចុង​ក្រោយ​ឈ្នះ​គូ​ប្រជែង​បឹងកេត ២-១។
– Nieto Rondon រកបាន ២ គ្រាប់ និង Assist ៣ដង
– Souza E Silva រកបាន ២ គ្រាប់ និង Assist ១ដង
– អ៊ន ចាន់ប៉ូលីន រកបាន ២ គ្រាប់ និង Assist ១ដង
– Valeriy Hryshyn រកបាន ២ គ្រាប់
– ប្រាក់ ធីវ៉ា រក​បាន ១ គ្រាប់
– កុក បូរីស  រក​បាន ១ គ្រាប់
– Yudai Ogawa រក​បាន ១ គ្រាប់
– Ose Takaki : Assist ១ដង

រីឯ​សិស្ស​ប្អូន​ព្រៃ​វែង​វិញ​លេង ៣ ប្រកួត ​ដោយ​បញ្ចប់​លទ្ធផល ឈ្នះ ១ ស្មើ ១ និង ចាញ់ ១។ ពួក​គេ​​​ឈ្នះ សូលទីឡូអង្គរ ៦-០, ស្មើ​អង្គរថាយហ្គឺរ ១-១, និង​ ចាញ់ គិរីវង់សុខសែនជ័យ ៣-០។
– អាត អូន​ទូច រក​បាន ២ គ្រាប់
– គី រីណា ១ គ្រាប់ និង Assist ២ ដង
– ឡេង ណូរ៉ា ១ គ្រាប់  និង Assist ១ដង
– វុធ តុលា ១ គ្រាប់
– ស៊ិន សុវណ្ណមករា ១ គ្រាប់
– វឿន វ៉ា ១ គ្រាប់
– លីន តារាដេវិទ្យ និង ចាន់ សារ៉ាពេជ្រ Assist ម្នាក់ ១ ដង

តារា​ង​ចំណាត់​ថ្នាក់៖


ដោយ SR

  • អត្ថ​បទ​ទាក់​ទង

    ភ្ជាប់ទំនាក់ទំនងជាមួយ SPORTREFRESH