Lewandowski ​​ចង់​ចេញ​ពី Bayern ទៅ​​ស្វែង​រក​បទពិសោធន៍​ថ្មី​នៅ​ក្រុម​ផ្សេង

Robert Lewandowski ​​វ័យ​៣៣​ឆ្នាំ​ ​​ចង់​ចាក​ចេញ​ពី Bayern Munich ទៅ​ក្លិប​កំពូល​អឺរ៉ុប​ណា​មួយ​ផ្សេង ​​​នៅ​មុន​អាយុ៣៥​ឆ្នាំ ​​ដើម្បី​ស្វែង​រក​បទពិសោធន៍​ថ្មី ប៉ុន្តែ​ក្លិប​យក្ស​អាល្លឺម៉ង់ ​​បាន​កំណត់​តម្លៃ​លក់​រូប​គេ​ដល់​ទៅ​ជាង ១០០​លាន​ផោន។

Bayern ​​ចង់​រក្សា​ទុក ប្រធាន​ក្រុម​ជម្រើសជាតិ​ប៉ូឡូញ​រូប​នេះ​ យ៉ាង​ហោច​ណាស់​ក៏​ដល់​ចប់​កិច្ចសន្យា​ឆ្នាំ​២០២៣។ បច្ចុប្បន្ន​ក្លិប​ម្ចាស់​ជើង​ឯក​អាល្លឺម៉ង់ ​​ក៏​មិន​ទាន់​បាន​​​ផ្តល់​នូវ​កិច្ចសន្យា​ថ្មី​នោះ​​ដែរ។ ទោះ​បី​ចាក​ចេញ ឬ​មិន​ចាក​ចេញ Lewandowski ចង់​បន្ត​រក្សា​ទំនាក់ទំនង​ល្អ​ជាមួយ​ក្លិប Bayern។

Lewandowski ​​ដែល​ត្រូវ​បាន​គេ​យល់​ឃើញ​ថា ជា​កំពូល​ខ្សែ​ប្រយុទ្ធ​​ម្នាក់​នៅ​លើ​ពិភពលោក​ ​​ស៊ុត​បាន ​​៥៦​គ្រាប់​​សម្រាប់​ក្លិប​និង​ជម្រើស​ជាតិ កាល​ពី​រដូ​វកាល​មុន។ តារា​ឆ្នើម​រូប​នេះ​ ​បាន​ស៊ុត​បញ្ចូល​ទី​៣​គ្រាប់​ ក្នុង​ការ​ប្រកួត​២​លើក​ដំបូង​​​​​​របស់​ Bayern នៅ​រដូវ​កាល​ថ្មី​នេះ ​រួម​បញ្ចូល​ទាំង​ការ​​ឈ្នះ​ Super Cup លើ​ Borussia Dortmund កន្លង​ទៅ​ផងដែរ៕

ប្រភព៖ Sky Sports

  • ភ្ជាប់ទំនាក់ទំនងជាមួយ SPORTREFRESH